​លោក ស៊ីវ ផេង អភិបាល​នៃ​គណ​:​អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ទីកន្លែង​ជល់​មាន់​១​កន្លែង​ន​ស្ថិតនៅ​ភូមិ​ក្រាំង​លាវ ឃុំ​មាន​រិទ្ធិ ស្រុក​ដងទង់​

​នា​រសៀល​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២១ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​ដងទង់ ដឹកនាំ​ដោយ​លោក ស៊ីវ ផេង អភិបាល​នៃ​គណ​:​អភិបាល និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ទីកន្លែង​ជល់​មាន់​១​កន្លែង​ន​ស្ថិតនៅ​ភូមិ​ក្រាំង​លាវ ឃុំ​មាន​រិទ្ធិ ស្រុក​ដងទង់ ម្ចាស់ផ្ទះ​ឈ្មោះ ភន ស្រី​នី​ត ក្នុង​យក​បាន​វត្ថុតាង​មាន​: មាន់​ជល់​៧​ក្បាល ម៉ូតូ​៥​គ្រឿង និង ស៊ុម​ក្រុងមាន់​ចំនួន​៧​ផងដែរ​..​។​

ករណី​ចុះ​ចាប់​ខាងលើ កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២១ រដ្ឋបាល​ឃុំ​និង​លោកនាយ​ប៉ុស្តិ៏​បាន​ធ្វើ​កិច្ចសន្យា​ថា​ឈប់​ហើយ ប៉ុន្តែ​ម្ចាស់ផ្ទះ​តែ​បន្តសកម្មភាព​ដដែល ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជម្ងឺ​Covid-19​នៅក្នុង​សហគម​ន៏ ។ វត្ថុតាង​ទាំងអស់​ខាងលើ ខ្ញុំ​យក​មក​រក្សាទុក​នៅ​រដ្ឋ​បាល​ស្រុក និង​អញ្ជើញ​ម្ចាស់​មក​អប់រំ​នា​ថ្ងៃ​បន្ទាប់ ។​