អាការ​មិនសូវ​ស្រួល​ជាង ១០​ថ្ងៃ​រត់​ទៅ​រក​គ្រូ​ស្រោចទឹក មិនដឹង​ខ្លួន​វិជ្ជ​មានកូ​វីដ​១៩

យោងតាម​លិខិត​របស់​រដ្ឋបាល​ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឱ្យ​ដឹង​នៅ​ថ្ងៃទី ៥ មេសា ២០២១ នេះ​ថា ឈ្មោះ ស៊ឹម ស៊ី​មួយ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន ទីលំនៅ​ភូមិ ព្រៃ​ព្រូស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង ២០:០០ នាទី យប់ បាន​មក​ដល់​លំនៅដ្ឋាន តាម​ការស្រាវជ្រាវ​បុគ្គល​ខាងលើនេះ បាន​ធ្វើដំណើរ​មកពី ភ្នំពេញ​ដោយ​ម៉ូតូ​ផ្ទាល់ខ្លួន ជាមួយ​ប្ដី​ឈ្មោះ គង់ ប្រុស អាយុ​៣៦​ឆ្នាំ មាន​មុខរបរ​ជាង​ជួសជុល​ម៉ូតូ​នៅ ភ្នំពេញ ។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ការវិលត្រឡប់​របស់​ឈ្មោះ​ខាងលើ ក្រុម​ការងារ​ឃុំ សហការ​ជាមួយ​មន្ត្រី សុខាភិបាល​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច បាន​ចុះ​ពិនិត្យ​កំដៅ និង​តេស្ត​យក​សំណាក​ពិនិត្យ​ទាំង​ប្តី​ប្រពន្ធ ភ្លាមៗ​តែម្តង ដោយ​អាការ​សុខភាព​របស់​ពួក​គាត់​មិនសូវ​ល្អ ក្រុម​ការងារ​បាន​បញ្ជូន​គាត់​មក​ធ្វើ​ចត្តា​ឡី ស័ក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ។​

​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១២​ថ្ងៃត្រង់ លទ្ធផល​នៃ​ការយក​សំណាក ពិនិត្យ​វិភាគ​បានបង្ហាញ​ថា បុគ្គល​ជា​ប្រពន្ធ​ឈ្មោះ ស៊ឹម ស៊ី​មួយ មាន​ផ្ទុក​មេ​រោគកូ​វីដ​១៩ និង​បុរស​ជា​ប្តី អវិជ្ជមាន​។​

​បច្ចុប្បន្ន​ប្រពន្ធ​ដែល​មាន​ផ្ទុក​ជំងឺ​កូវី​ដ​១៩ និង​ប្តី ត្រូវ​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច​។​

​ប្រវត្តិ​នៃ​ការធ្វើដំណើរ មាន​ដូចខាងក្រោម ៖​ថ្ងៃទី ២០-២១ ខែ មិនា ឆ្នាំ ២០២១ ស្នាក់នៅ ផ្ទះជួល ផ្តុំ​គល់ស្ពាន​ស្ទឹងមានជ័យ ជាប់​ធនាគារ រតនៈ មាន​អារម្មណ៍​ថា​ឈឺក្បាល តឹង​ច្រមុះ ជា​ជំងឺ​រាំ​រ៉ៃ​យូរហើយ​។​

-​ថ្ងៃទី ២២ ខែ មិនា ឆ្នាំ ២០២១ ទៅ​កក់សក់​នៅ​ហាង ខ្ញុំ​ឈូក​ទិព្វ (​ជាង​វៀតណាម ) ។​

-​ថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២១ ទិញ​បបរ​អ្នក​រែក​លក់​តាម​ផ្លូវ (​វៀតណាម​)​។​

-​ថ្ងៃទី ២៥-២៦ ខែ មិនា ឆ្នាំ ២០២១ មាន​អារម្មណ៍​ថា​ឈឺក្បាល​ខ្លាំង និង គ្រុ​នក្តៅ​

​នៅ​ថ្ងៃ​ទី ២៩ ខែ មិនា ឆ្នាំ ២០២១ ទៅ​ពេទ្យ​ដា​រ៉ា នៅ​ម្តុំ​ពេទ្យរុស្សី ជាប់​ហាង​សូ​ស៊ី​សម្រស់​ស្រីអូន (​គ្រាន់តែ​ពិគ្រោះ​មិន​បាន​ព្យាបាល​ទេ​) ។​

-​ព្រឹក​ថ្ងៃ​ទី ៣០ ខែ មិនា ឆ្នាំ ២០២១ ធ្វើដំណើរ​មក​ខេត្ត កំពត ដល់​ថ្នល់​បែក​គូស ចូល​ហូប​បបរ ប្រហែល ១០​នាទី លុះ​ដល់​ថ្នល់​បែក​អង្គ​សុរ​ភី ចូល​ទិញ​ទៀន ធូប និង ចូល​ចាក់​សាំង (១០​នាទី​) ទៅផ្ទះ គ្រូ​ស្រោច​ទឹក ម្ដុំ​ព្រះវិហារ​ព្រែក ជង្រុក ស្រុក​ទឹកឈូ ( គ្រូ​ជនជាតិ​) ទៅ​ផ្ទះ​នៅ​ភូមិ ព្រៃ​ព្រួស ឃុំ ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ។​

-​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ហៅ​គ្រូ​ក្នុងភូមិ មក​ស្រោច​ទឹក​នៅ​ផ្ទះ ពេល​ល្ងាច​(​គ្រូ​ខ្មែរ ឈ្មោះភ័​ណ្ឌ​)

-​ថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២១ ហៅ​គ្រូ​ក្នុងភូមិ មក​ស្រោច​ទឹក​នៅ​ផ្ទះ ព្រឹកល្ងាច (​គ្រូ​ខ្មែរ ឈ្មោះ យាយ​នេន​)

-​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២១ ពេល​ថ្ងៃ​ត្រង់​មក​ពេទ្យ​ឯកជន​កំពង់ត្រាច (​ពេទ្យ​ឡាយ​) ហើយ​ពេល​ល្ងាច​ក្រុម​ឆ្លើយតប​បន្ទាន់ បាន​បញ្ជូន​គាត់​មក​មន្ទីរពេទ្យ​បង្អែក​កំពង់ត្រាច​(​កំដៅ​៣៨​អង្សា សេ​) និង យក​សំណាក (​គ្លីនិក​ឯកជន រដ្ឋបាល​ស្រុក​បាន​ផ្អាក​ធ្វើ​អាជីវកម្ម និង​បាន​ហ៊ុព័​ន្ធ​ខ្សែ​សុវត្ថិភាព​ទី តាំង​នោះ​) ។​

-​ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលា​ម៉ោង ១១.១០​ព្រឹក បាន​ទទួល​ពត៌មាន​ពី​ក្រសួង សុខាភិបាល ថា​មាន​ក​រណ៏​កូវី​ដ​១៩ វិជ្ជមាន​។​

​ចំពោះ​អ្នក​ប៉ះពាល់​មាន​ដូចខាងក្រោម ៖

​ប៉ះពាល់​ផ្ទាល់​៖ ០៨​នាក់ បាន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ព្រះរាជសម្ភារ និង យក សំណាក ប៉ះពាល់​ប្រយោល​៖ ១១​នាក់ អប់រំ​អោយ​ចត្តា​ឡី​ស័ក នៅផ្ទះ​រៀងៗ​ខ្លួន ។​