ចាប់​វៃ​ខ្នោះ​ស្នងការរង​នគរបាល​ខេត្ត​កំពត​ម្នាក់ និង​បក្ខពួក​២​នាក់ ព្រមទាំង​រឹបអូស​គ្រឿងញៀន​ជិត ២​គីឡូក្រាម​!

​ភ្នំពេញ ៖ ស្នងការរង​ខេត្ត​កំពត ឈ្មោះ អ៊ី ឈួន អាយុ​៥១​ឆ្នាំ (​រូប​អាវ​ពណ៌​ក្រហម​) និង​បក្ខពួក​២​នាក់​ទៀត​ឈ្មោះ កែវ ទិត្យ​មេសា ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ឈ្មោះ ហុង គា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​!

​ការចាប់ខ្លួន​ខាងលើ គឺ​ធ្វើឡើង​នៅ​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១ នៅ​ចំណុច​ចំណត​រថយន្ត​ផ្សារ ខា​លែ​ន​ឌែ​ល ម៉ល (​បឹងកក់​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

​បន្ទាប់​ពី​ខ្លួន​សមត្ថកិច្ច បាន​ដកហូត​សារធាតុ​ញៀន ប្រភេទ​ម៉េតំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៧៣៨.៣៣​ក្រាម (​ជិត​២​គី​ឡូ​)​។​