​អាជ្ញាធរ​ស្រុក​សូទ្រនិគម និង​ម្ចាស់​ដី​បាន​រុះរើ​របង​ដែល​ធ្វើ​លើផ្លូវ​

សៀមរាប ៖ អាជ្ញាធរ​ស្រុក​សូទ្រនិគម បាន​សហការគ្នា​ជាមួយ​ម្ចាស់​ដី​ចុះ​រុះរើ​របង​ដែល​ធ្វើ​រំលោភ​លើ​ផ្លូវ​ចេញ​វិញ​ហើយ​។​

​ហេតុការណ៍​ចុះ​រុះរើ នេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១៤​និង​០០​នាទី​ថ្ងៃ​ទី​០៤​ខែកក្កដា​ឆ្នាំ​២០២០ ស្ថិតនៅក្នុង​ភូមិ​គោ​កមន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​មេឃុំ​ដំដែ​កលោក ផាន់ សាយ បានឲ្យដឹងថា ម្ចាស់​ដី ដែល​ធ្វើ​របង​នោះ​មានឈ្មោះ ធៀ​ម សុន និង​ប្រពន្ធ​ឈ្មោះ វៃ ណា ជា​អ្នក រស់នៅ​ភូមិ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ពួកគាត់​បាន​យល់ព្រម​ជា​មួយ​អាជ្ញាធរ​និង​បាន​ឲ្យ​រុះរើ​របង​នោះ​ចេញ​វិញ​ហើយ​។​លោក​បន្តថា ករណីនេះ លោក​បាន​ស្នើ​ឲ្យ​ម្ចាស់​ដី​មាន​ការដោះស្រាយ​គ្នា​ទៅតាម​ច្បាប់​។​ហើយ​ការធ្វើ​ផ្លូវ​នេះ​គឺ​មន្ត្រី​សុរិយោដី ស្រុក​និង​ខេត្ត​បាន​បិទ​ប្រកាស​ទុក​ពេល​ឲ្យ​ប្តឹង​ក្នុង​រយៈពេល​១​ខែ តែ​មិន​ដឹង​យ៉ាង​ម៉េច​បាន​ជា​ពួកគាត់​មក​បោះបង្គោល​ធ្វើ​របង​ដោយ​មិន​ប្រាប់​អាជ្ញាធ​រចឹង​ទេ​។​ទោះជា​យ៉ាងណា​លោក​នឹង​ព្យាយាម​ពន្យល់​ដល់​កាត់​ឲ្យ​យល់​ពី​ច្បាប់​បន្ថែម​ទៀត​។

​លោក​ម៉ក់ ប្រុស អភិបាល​ស្រុក​សូទ្រនិគម បានឲ្យដឹងថា ក្នុងករណី​ដែល​គេ​បង្ហោះ​ហ្វេ​ស​បុក​នោះ លោក​បាន​ឲ្យ​ក្រុម​ការងារ​ចម្រុះ ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ និង​បាន​ដក​បង្គោលរបង​ដែល​បោះ​នៅលើ​ផ្លូវ​នោះ​ចេញ​វិញ​ហើយ​។​លោក​បន្តថា ការ​ដែល​ម្ចាស់​ដី​នោះ​គាត់​មក​បោះបង្គោល របង​នៅលើ​ផ្លូវ​នេះ​គឺ​មក​ពី​គាត់​ខ្លាច​បាត់​ដី​គាត់ ព្រោះ​គោល​ការពង្រីក​ផ្លូវ ត្រូវ​បើក​១៥​ម៉ែត្រ​គឺ​ធ្វើ​ជា​លក្ខណៈ​ប្រព័ន្ធ​។​ចឹង​ហើយ​បាន​ជា​គាត់​ភ័យ និង​បាន​មក​បោះបង្គោល​ដោយ​មិន​បាន​ប្រាប់​អាជ្ញាធរ​ឲ្យបាន​ដឹង​នោះ​ទេ​។​លោក​បន្តថា ការដែល​អាជ្ញាធរ​ពង្រីក​ផ្លូវ​គឺ​ដើម្បី​ផលប្រយោជន៍​រួម តែ​បើ​បងប្អូន​ណា​មិន​ពេញចិត្ត​អាច​ទៅ​ពាក្យបណ្តឹង​នៅ​ឃុំ​ឬ​ស្រុក​បាន​។​លោក សំណូមពរ​ឲ្យ​បងប្អូន​នៅក្នុង​បណ្តាញ​សង្គម និង​អាជ្ញាធរ​ជ្រាប​ជា​ដំណឹង និង​សុំ​កុំ​ឲ្យ​យល់​ច្រ​លំ​តទៅទៀត ព្រោះ​ករណីនេះ​អាជ្ញ​ធរ​ស្រុក​សូទ្រនិគ បាន​ប្រឹងប្រែង​សម្របសម្រួល​ឲ្យបាន​ចប់​សព្វគ្រប់​ហើយ​។​

​ក្នុង​នោះ​អាជ្ញាធរ​និង​មាន​វិធានការឲ្យ​ពលរដ្ឋ​យល់ព្រម​ទទួល​យកទាំ​ង​សងខាង ដោយ​មិន​លំអៀង​ឡើយ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​នេះ​ត្រូវបាន​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​សារព័ត៌មាន​មួយចំនួន បានរិៈគ​ន់​យ៉ាង​ខ្លាំង​មក​លើ​អាជ្ញាធរ​។​ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​បាន​ចុះ​ធ្វើ​ការងារ​នេះ​រួចរាល់​ហើយ​។​ដូច្នេះ​សូម​កុំ​មាន​ការយល់ច្រលំ​តទៅទៀត​៕