​រថយន្ត Alphard បុក​ពីក្រោយ​រថយន្តក្រុង​ខ្នាត​តូច​(២៥​កៅអី​)​ពេញទំហឹង​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ចំនួន ៥ នាក់​..

ខេត្ត​ព្រះសីហនុ ៖ (​ព័ត៌មាន​បឋម​)​នៅវេលា​ម៉ោង ៦ និង ៥០ នាទី​ព្រឹក ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត Alphard បុក​ប៉ះ​ជាមួយ រថយន្តក្រុង​ខ្នាតតូច​(២៥​កៅអី​)​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ចំនួន 5 នាក់​នៅ​ត្រង់​ចំណុច​ភូមិ 3 សង្កាត់​លេខ 3 ក្រុង​/​ខេត្ត​ព្រះសីហនុ​

​យោងតាម​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុនពេល​កើតហេតុ​បាន​ប្រទះ​ឃើញ​រថយន្តក្រុង​ខ្នាត​តូច​(២៥​កៅអី​)​ពាក់​ផ្លាកលេខ​ភ្នំពេញ​.3A.7937.​ចោទ​លើ​ចំណី​ផ្លូវ​ដើម្បី​ដាក់​អីវ៉ាន់​ក្នុង​រថយន្ត​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត​Alphard​ពាក់​ផ្លាកលេខ ព្រះសីហនុ​.2F.9000.​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​បាន​ទៅ​បុក​រថយន្ត​ក្រុង​ខ្នាតតូច​(២៥​កៅអី​)​ពីក្រោយ​ពេញទំហឹង​បណ្ដាលឱ្យ​រងរបួស​។​ចំនួន ៥ នាក់​

​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​Alphard​ជា​ជនជាតិ​ចិន​សមត្ថកិច្ច​យក​ទៅ​សាកសួរ​នាំនៅ​ការិយាល័យ​ចរាចរណ៍​ចំណែក​រថយន្ត​ទាំង​ពីរ​កម្លាំង​សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​