​មនុស្ស​ក្មេង​ចាស់ 4 នាក់​បាន​រងរបួស​ធ្ងន់​រវៀង​ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​

​កំពង់ឆ្នាំង ៖ មនុស្ស​ក្មេង​ចាស់ ៤ នាក់ បាន​រងរបួស​ធ្ងន់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រវៀង​ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា ។​

​ហេតុ​ការ​គ្រោះថ្នាក់​ចរាច​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​២០​នាទី​ថ្ងៃ​ទី​៥​កក្កដា​២០២០​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចំណុច​ផ្លូវខ្វែង​ដំរី​ស​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៨៧​និង​៨៨​ដែល​ស្ថិត​ក្នុង​ភូមិ​ត្រពាំងចឹ​ក្សាស​ង្កា​ត់​កំពង់ឆ្នាំង​ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង ។​

​សាក្សី​ដែល​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក់ កំពង់ឆ្នាំង 1D2213 មាន​ឌុប​គ្នា​២​នាក់​ស្រីៗ​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្រាប់តែ​មក​ដល់​កន្លែងកើតហេតុ​មាន​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ពោធិសាត់ 1C 8259 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​មាន​ឌុប​ក្មេង​និង​បាន​ឆ្លងផ្លូវ​មិន​ប្រយត្ន័​បណ្តាលអោយ​បុក​ជាមួយ​និង​ម៉ូតូ​ខាងលើ​បណ្តាលអោយ​មនុស្ស​៤​នាក់​រង​របួសធ្ងន់​និង​ម៉ូតូ​រង​ការ​ខូច​ខាត់​មធ្យម​ផងដែរ ។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង 4 នាក់​ត្រូវបាន​សមត្ថកិច្ច​នគ​បាល​បាន​ហៅ​រថយន្ត​ម​ន្ទូ​ពេទ្យ​ខេត្ត​ដឹក​យក​មក​ធ្វើ​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង​ដោយ​ឡែក​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី ៕
​ដោយ សុក្ខា​រិន​