គ្រួសារ ឣ​តីត​យុទ្ធជន កម្ពុជា ខេត្ត​កំពត ចំនួន​២៤០ គ្រួសារ នៅ​មជ្ឈមណ្ឌល យុទ្ធជន​ពិការ ៣១៧ ភូមិ​តេជោ​ឣ​ភិ​វឌ្ឍន៍ យំ​ឣ​ភិ​វឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត បាន​ទទួល​ឣំ​ណោ​យ ជា​សំភារ​: គ្រឿងឧប្បភោគ​បរិភោ គ​ពី​ថ្នាក់ដិកនាំ​ខេត្ត កំពត​

​ខេត្ត​កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ ជួប​សំណេះសំណាល និង​ចែក​អំណោយ​សម្ភារៈ គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ជូន​ដល់​គ្រួសារ​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត​ចំនួន​២៤០​គ្រួសារ នៅ​មជ្ឈមណ្ឌល​យុទ្ធជន​ពិការ ៣១៧ ភូមិ​តេជោ​អភិវឌ្ឍន៍ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី ២៩ ខែ​ឆ្នូ ឆ្នាំ ២០២១​។​

​មានប្រសាសន៍​ក្នុង​ពិធី​នា​ព្រឹក​នេះ ឯកឧត្តម អភិបាលខេត្ត បាន​ពាំនាំ​មក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេ​មានការ​នឹករលឹក​ចំពោះ​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​នៅ​ខេត្ត​កំពត​យើង​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គត្តិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​សន្តិភាព​នេះ​គឺ​បាន​មក​ពី​សម្តេច​តេ​ជោយក​ជីវិត​ទៅ​ប្តូរ ទើប​ប្រទេស​យើង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ដូច​សព្វថ្ងៃនេះ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​នូវ​សុខ​សន្តិភាព​ដ៏​មានតម្លៃ​ឲ្យបាន​គង់វង្ស​យូរអង្វែង​តកូនតចៅ​យើង​។

​នៅក្នុង​ពិធី​នា​ព្រឹក​នេះ​ផង​ដែរ ឯកឧត្តម​បាន​ឯកភាព​ចំពោះ​សំណូមពរ​បងប្អូន​អតីតយុទ្ធជន​ដែល​ស្នើសុំ​ជួសជុល​ផ្លូវ ហើយ​ឯកឧត្តម​បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ធ្វើ​ការពិនិត្យ ដើម្បី​រៀបចំ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ព្រមទាំង​ទទួល​យក​សំណូមពរ​បងប្អូន​អតីតយុទ្ធជន​ដែល​ស្នើ​សុំ​ដី​ធ្វើ​កសិម្ម ដើម្បី​ពិនិត្យ​លទ្ធភាព និង​ស្នើសុំ​គោល​ការណ័ ផ្តល់ជូន​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ទាំង​២៤០​គ្រួសារ​នៅ​ពេល​ខាងមុខ​៕