បទល្មើស​ព្រៃឈើ​មាន​ការកើនឡើង​នៅ​ខេត្ត​ពោធិ៍សាត់​

​ខេត្ត​ពោធិសាត់ ៖ សព្វថ្ងៃ យើង​សង្គេតឃើញថា ក្រុម​ឈ្មួញ​មាន​ការដឹកជញ្ជូន​ឈើ យ៉ាង​អ​នាធិ​តេ​យ្យ ដែល​ចេញពី​ដំបន់​អភិរក្ស​សត្វព្រៃ ដែល​មាន​ព្រំប្រទល់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ ។ ក្រុម​ឈ្មួញ​ទាំងនេះ ត្រូវបាន​ស្គាល​ថា​មួយឈ្មះ ស្រួច ដែល​ស្ដេច​ត្រញ់​សំរាប់​ដឹក​ឈើ​ចេញ​យ៉ាង​រលូន ដោយ​មិន​ខ្លាច​មន្ត្រី​ជំនាញ​ណា​ឡើយ ។​

​ជាក់ស្តែង កាលពី​យប់​ថ្ញៃ​ទី​30 ខែ​ធ្នួ ឆ្នាំ 2021 នៅវេលា​ម៉ាង 8 និង 30​នាទី​យប់ ត្រង់​ចំនុច​ភូមិ​កណ្ដុល ឃុំ​ឈើ​តំ មាន​គោយន្ត​ជាច្រើន​គឿង សំរុក​ដឹក​ចេញពី​ដំបន់​ខាងលើ ឆ្ពោះទៅ​ខេត្ត​កំពង់​ឆ្នាំ ដើម្បី​ចែកចាយ​លក់​អោយ​ថៅកែ​មួយ​ចំ​ន្លួ​ន ដែល​ពួកគេ​រង់ចាំ​ទិញ ។​

​បើតាម​សម្ដី​របស់​ក្រុម​ឈ្មួញ​ទាំងនោះ បាន​និយា់យថា មុន​ពេល​ពួកគេ​ដឹក​ចេញ​គឺ​មានកា​បង់​ខាង​ជំនាញ​សមត្ថកិច្ច​អស់ហើយ ។ អញ្ចឹង​ហើយ ពួកគេ​មិន​ខ្លាច​អ្នកណា​សោះ​ឡើយ ។​

​មេ​ឈ្មួញ​ម្មាក់​ទៀត ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មាះ លោក​ក៏​ធម្មតា​ដែរ ពេល​ដែល​ដឹក​ជញ្ជូន​ម្ដងៗ គឺ​មាន​ទាហាន​ម្នាក់​ទៅ​ពីរ​នាក់ ដើម្បី​កាង​ឈើ​របស់​ខ្លួន ហើយ​ធានា​អោយ​រួច​ពី​មន្ត្រី​ជំនាញ​ផងដែរ ៕