​ប្តី​កាប់កាត់ក វះ​ពោះ​ប្រពន្ឋ​​និង​កាប់​បុរស​អ្នកជិតខាង​ម្នាក់​ស្លាប់ ថែម​កាប់​កូនប្រុស​ស្រី ០៣​នាក់ រងរបួស​ធ្ងន់

ខេត្ត​កំពង់ធំ ៖​ប្តី​កំណាច ដោយសារ ឥទ្ធិពល តែ ទឹក​ប្តូរ​និស័យ​ដាច់ចិត្ត​លើកដៃ​កាត់ក វះ​ពោះ​ប្រពន្ឋ ថែម​កាប់​បុរស​អ្នកជិតខាង​ស្លាប់​ម្នាក់ រួមទាំង កូនប្រុស ស្រី របួស ធ្ងន់ 3​នាក់​ថែមទៀត​។​

ហេតុការណ៍​ដ៏​រន្ធត់ និង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​នេះ​.​បាន​កើតឡើង​នៅ ម៉ោងជាង​៧​យប់ ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​ពន្លៃ ឃុំ​ចើងដើង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​យោង​តាមរ​បា​យកការណ៍ របស់ សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ប៉ុល ឡា អាយុ​៣៣​ឆ្នាំ បន្ទាប់ ពី បាន​ផឹកសុរា លុះ​ស្រវឹង​ជោគជាំ ក៏​មក​ផ្ទះ​រក​រឿង​ប្រពន្ឋ​កូន ឈ្លោះ ប្រកែក​គ្នា ដោយ​កំរោលចូល​ក៏បាន ទាញ​ពូថៅ​មក​កាប់​ប្រពន្ឋ លុះ​ស្លាប់​ក៏បាន កាត់​ក្បាល​ចេញពី​ដងខ្លួន ហើយ​វះ​ពោះ​ប្រពន្ឋ ឈ្មោះ យ៉​ន អឿន អាយុ​៣០​ឆ្នាំ
​បណ្តាល ឲ្យ ស្លាប់ នៅ​កន្លែង កើតហេតុ​។
​នៅក្នុង ហេតុការណ៍​.​បុរស ជា ប្តី បាន​យក​ពូថៅ​ទៅ​កាប់​អ្នក ជិតខាង ចំ​កញ្ចឹងក ភេទ​ប្រុស ឈ្មោះ ពេ​ជ ហ៊ុន អាយុ ៥៦ ឆ្នាំ​បណ្តាលឲ្យ​ស្លាប់​ផងដែរ មិនតែប៉ុណ្ណោះ​កូនប្រុស​ស្រី​បង្កើត ៣​នាក់​ក៏​ត្រូវ​បុរស​ជា​ឪពុក​រូប​នេះ កាប់​បណ្តាលឲ្យ​រងរបួស​ធ្ងន់​៕

​បន្ទាប់ ពី មាន​ហេតុការណ៍ ឃាតកម្ម ឪពុក សម្លាប់ ប្រពន្ធ កូន​
​សមត្ថកិច្ច នៃ អធិការ ដ្ឋា​ន នគរបាល ស្រុក បារាយណ៍ បាន ដឹកនាំ កម្លាំង សមត្ថកិច្ច ជំនាញ ចុះ​ឡោមព័ទ្ធ​ជនសង្ស័យ ចាប់​ឃាត់ខ្លួន​ឪពុក ដែល ជា ឃាតករ បាន​ដោយ​ជោ​ជ័យ និង​នាំ​ខ្លួន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ធំ ដើម្បី ក​សា សំណុំរឿង​បញ្ជូន​មក​តុលាការ​.​ដើម្បី ចាត់វិធានការ​តាម​ផ្លូវច្បាប់​។
​ដោយ ប៊ុន រដ្ឋា​