ពលរដ្ឋ​សហគមន៍​ជនជាតិដើម​ព្នង​ប្តឹង​លោកស្រី​ទ្រី ដា​ណា ពី​បទ​ជេរប្រមាថ​និង​មើលងាយ​ជា​សា​ធា​រណៈ

​មណ្ឌលគិរី ៖ តំណាង​ពលរដ្ឋ​ជនជាតិដើម​ព្នង​១២​នាក់​របស់​នៅ​ក្នុង​សហគមន៍​នៃ​ខេត្តមណ្ឌលគិរី​នៅ​ថ្ងៃទី​៣​ខែ​មករា​ឆ្នាំ​២០២២​នេះ បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី ដោយ​ប្តឹង​ឈ្មោះ​ទ្រី ដា​ណា ថា​បាន​ជេរ​ប្រមាថ​និង​មើលងាយ​ជា​សា​ធា​រណះ​ដល់​ជនជាតិដើម​ព្នង​។​

​ក្នុង​ពាក្យបណ្តឹង​បានបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ឆ្នាំ​២០២១​ក្នុង​វី​ឌី​អូ​ចំណុច​៣០.២៤​ដល់​២៦​បាន​live​ក្នុង​page​ឈ្មោះ​ទ្រី ដា​ណា​DanaTry និយាយ​អំពី​ផលិតផល​និង​អតីត​ប្តី​ឈ្មោះ​ម៉ៅ​។​ហើយ​នៅពេល​ដែល​អ្នកស្រី​ទ្រី​ដា​ណា​live​នោះ​បាន​និយាយ​អំពី​ប្តី​និង​ពោល​ទៅ​ប្តី​ថា (​អា​នេះ ចេញ​មក​ព្នង​ចុងស្រុ​កម៉ង​)​។​ដែល​ជា​ពាក្យសំដី​ប្រមាថមើលងាយ​ដល់​ពួជ​អំបូរ​ព្នង របស់​ជនជាតិដើម​ភាគតិច​ពួកគាត់​។​

​នៅក្នុង​ពាក្យបណ្តឹង សហគមន៍​ទាំង​១២​នាក់​បាន​ប្តឹង​ទាមទារ​អោយ​អ្នកស្រី​ទ្រី​ដា​ណា​
១​សូម​អោយ​សូមទោស​ជា​សា​ធារ​ណះ​ដល់​ជនជាតិដើម​ព្នង​
២​សូម​អោយ​បង់ប្រាក់​ពិន័យ​ចំនួន​១០​លាន​រៀល​
៣​សូម​អោយ​សងជំងឺចិត្ត​២០​ម៉ឺន​ដុល្លា​៕