ពុទ្ធបរិស័ទ វត្តភ្នំ​លាវ​មក​តវ៉ា​ជា​មួយ​អាជ្ញាធរ និង​មន្ត្រី​សង្ឃ ក្រោយ​តែងតាំង​ព្រះចៅអធិកា រ​វត្ត​ថ្មី​

(​កែប​)៖ បន្ទាប់​ពី​ព្រះចៅអធិការ​វត្តភ្នំ​លាវ ចាស់ ព្រះនាម ម៉ៅ​សឺ​យ មាន​តួនាទី​ជា​អ នុ​គុណ ស្រុក​ដំណាក់​ចង្អើរ​ត្រូវបាន​អាជ្ញាធរ​នឹង​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កែប​ចោទប្រកាន់ថា​មាន​រឿងអាស្រូវ​នោះ​ហើយ​ព្រះចៅអធិការ​រូប​នោះ​ក៏​សម្រេចចិត្ត​និមន្ត​ចេញពី​វត្ត​ទៅ​គង់នៅ​ឯ​វត្ត​ផ្សេងទៀត​ធ្វើ​ឲ្យ​ពុទ្ធបរិស័ទ​មួយ​ចំនួន​ស្រក់​ទឹកភ្នែក​អួលដើមករ​នឹក​អាល័យ​អាឡោះ​ស្រណោះ​ដល់​ព្រះសង្ឃ​។​

កាលពី​ថ្ងៃ​ទី ៥ ខែ មករា ឆ្នាំ ២០២២ អាជ្ញាធរ​និង​មន្ត្រី​សង្ឃ​នៃ​ខេត្ត​កែប​បាន​ធ្វើ​ពិធី​ប្រកាស​តែងតាំង​នឹង​និមន្ត​ព្រះ​អនុគណ​ស្រុក​ស្ដីទី​ព្រះនាម​វ៉ិត​ធី​ជន​៥៧​ព្រះវស្សា​មក​ធ្វើជា​ចៅអធិការ​ថ្មី​នៅ​វត្ត​ភ្នំ​លាវ​ហើយ​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ភ្នំ​លាវ​រាប់រយ​នាក់​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការតែងតាំង​ព្រះ​ចៅអធិការ​ថ្មី​អោយ​មក​គង់​នៅ​ក្នង​វត្តភ្នំ​លាវ​ដែល​ស្ថិត​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​

​ដោយ​ប្រជាពលរដ្ឋ​ទាមទារ អោយមាន ការបោះឆ្នោត ជ្រើសរើស ព្រះចៅអធិការ​វត្ត​ថ្មី ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្តង មិនមែន​ចេះ​ចេះ​តែ​តែងតាំង​នោះទេ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​ការតែងតាំង​ព្រះចៅអធិការ​វត្ត​ភ្នំ​ថ្មី​ពួកគាត់​មិន​បាន​ដឹង​សោះ​ហើយ​មិន​មាន​អាជ្ញាធរ​ប្ញ​គណៈកម្មការ​វត្ត​ប្រាប់​សោះ​ដោយ​មាន​ការតែងតាំង​ដោយ​ស្ងាត់ៗ​ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​មិន​ពេញចិត្ត​ទេ​ហើយ​ប្រជាពលរដ្ឋ​បាន​និយាយ​ទៀត​ថា​ប្រទេស​មាន​ច្បាប់​គ្រួសារ​មាន​វិន័យ​ចឹង​មុន​និង​តែងតាំង​ព្រះចៅអធិការ​វត្ត​ក៏​ត្រូវ​អោយ​ញាតិ​ញោម​ពុទ្ធបរិស័ទ​បាន​ដឹងឮ​ដែរ​ឬក៏​ធ្វើ​ការបោះឆ្នោត​សម្រាប់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ដឹង​។​

​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុង​ខណ្ឌ​ដង្កោ​គណៈកម្មការ​វត្ត​ភ្នំ​លាវ​និង​មន្ត្រី​សង្ឃ​ទាំង​សម្តេច​សង្ឃ​ទាំង​បី​គ​ណៈហើយ​និង​ក្រសួង​ធម្មការ​អោយមាន​ការជួយ​អន្តរាគមន៍​និង​មាន​ការរៀបចំ​រចនាសម្ព័ន្ធ​រៀបចំ​បោះឆ្នោត​តែងតាំង​ព្រះចៅអធិការ​វត្តភ្នំ​លាវ​ឡើងវិញ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ដាក់សំណើរ​ពុំនោះ​ទេ​ពួកគាត់​មិន​នាំគ្នា​ទៅ​ធ្វើបុណ្យ​នៅក្នុង​វត្ត​ភ្នំ​លាវ​ទៀត​ទេ​ពួកគាត់​សុខចិត្ត​យក​ចង្ហាន់​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ផ្សេង​វិញ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ពិធី​ប្រកាស​តែងតាំង​និង​និមន្ត​ព្រះសង្ឃ​មក​ធ្វើ​ព្រះចៅអធិការ​វត្ត​ភ្នំ​លាវ​ថ្មី​មិនបាន​សម្រេច​ដូច​បំណង​នោះទេ​ដោយសារ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មិន​កំទ្រ ៕