ពិធី​តែងតាំង​ផ្លាស់ប្ដូរ មុខ​តំណែង​មេ​បញ្ជា ការ ផ្នែក​សឹក​រង​ឈូក​

ខេត្ត​កំពត ៖​លោកឧ​ត្តម​សេនីយ៍​ត្រី ហុក ចិន្តា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត បាន​មានប្រសាសន៍ថា មេ​បញ្ជាការ​ផ្នែក​សឹក​រង​ឈូក ត្រូវ​តែ​ដឹកនាំ​ក្រុមការងារ ឲ្យ​តាម​កន្លង​ធម៌​ និង​គុណធម៌ ។ ប្រសាសន៍​នេះ ថ្លែង​ក្នុង​ពិធី ប្រកាស​តែង តាំង ផ្លាស់ប្ដូរ​មុខតំណែង មេបញ្ជាការផ្នែ ក​សឹក​រង​ឈូក នៅ​រសៀល​ថ្ងៃ​ទី ៦​ខែ ម ករា ឆ្នាំ ២០២២​នៅ បញ្ជាការ ផ្នែក សឹក រង ឈូក ពិធី​ពិធី​នេះ​មាន​ការ អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ខៀវ រិទ្ធ​សុភ័ណ្ឌ អភិ​បាល នៃ​គណៈ អភិបាល ស្រុក​ឈូក និង​លោក​មេឃុំ លោកនាយប៉ុស្តិ៍​ទាំង​១៥​ប៉ុស្តិ៍ និង​មន្ត្រីរាជការ មួយចំនួន​ទៀត​យ៉ាងច្រើ ន​កោះករ​ផងដែរ​។​

​ពិធីនេះត្រូវបានប្រកាសតែងតាំង​និងផ្លាស់​ប្តូរលោកវរសេនីយ៍ទោ ឆុន បូ​រ៉ែ​ន មេបញ្ជាការងផ្នែកសឹងរងឈូក មក​ធ្វើជា​មេបញ្ជាការផ្នែក​សឹក​រង​ឈូក ជំនួស​មេបញ្ជាការ​ចាស់ លោក សោម ណា​ង បាន​ចូលនិវត្តន៍ ។​