​ពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ ស្នើសុំ​អោយ មន្ត្រី នឹង​អាជ្ញាធរ ពាក់ព័ន្ធ ជួយ ពិនិត្យ ទីលាន​ចាក់សំរាម​ចាស់ ខ​ណះ កាកសំណល់​បាន​ហូរ​ចូល​អូរ​ប្រឡាយ​ពេល​ភ្លៀង​ម្ដងៗ​

ខេត្ត​ព្រះសីហនុ ៖ ពលរដ្ឋ ខេត្ត​ព្រះសីហនុ បាន​លួច​បង្ហើប​ប្រាប់​មក សារព័ត៌មាន ខេ​ម​បូឌា​ប៉ុស្តិ៍​យើង​ថា មួយ​រយះ​មកនេះ គាត់ សង្កេតឃើញថា ទីលាន​ចាក់សំរាម​ចាស់​មួយកន្លែង ស្ថិត​ត្រង់​ចំនុច (​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​)​កាក​សំណល់​ចាស់​បាន​កកស្ទះ​ពាសពេញ​លូរ​បង្ហូ​ទឹក ហើយ​ពេល​ភ្លៀង​ម្ដងៗ កាកសំណល់​ទាំងនេះ​បាន​ហូរ​ចូលទៅ​ក្នុង​អូរ​ប្រឡាយ រួច​បន្ត​ហូរ​ចូល​ក្នុង​សមុទ្រ ។​

​ពលរដ្ឋ បន្តថា ពួក​គាត់​ដឹង​ថា បច្ចុប្បន្ន រដ្ឌបាល ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ទីលាន​ចាក់​សំរាប​ថ្មី​ដែល​មាន ស្ទង់​ដារ​ត្រឹមត្រូវ តែ​ទីតាំង​ចាក់សំរាម​ចាស់​មិនទាន់​រៀម​ចំ​បាន​ជ្រះស្រឡះ​នៅឡើយ​ទេ ខ​ណះ​កាក​សំ​ណស់​ចាស់ៗ នៅ​ពាសពេញ ជិត​នឹង​លូរ​បង្ហូ​ទឹក​បង្ក​ផលប៉ះពាល​ដល់ ការរស់នៅ​របស់ ពលរដ្ឋ នឹង​គ្រប់​ជី​វះ​ចម្រុះ​ដែល​មានជីវិត​រស់នៅ​ក្នុង​ទឹក រួច​បន្ត​ហូរ​ចូលទៅក្នុង សមុទ្រ !

​ពលរដ្ឋ ថា នៅ​ដើម​ខែវស្សា នេះ ពេល​ភ្លៀង​សំរាម​នឹង​ហូរ​ចូល​មក​ក្នុង​អូ​ប្រឡាយ រួច​នឹង​បន្ត​ហូរ​ចូល​ក្នុង​សមុទ្រ ជាក់​ជាមិនខាន​ ​ក្រោយពី​ទទួលបាន​ដំណឹង​ពី​ពលរដ្ឋ ភ្លាម ក្រុម​ការងារ​យើង ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​ចាក់សំរាម​ចាស់​ខាងលើរ​ដូច​ពលរដ្ឋ ប្រាប់ ដើម្បី​ថត​ផ្ដិត​យក​រូបភាព នឹង​បា ន​ធ្វើការ​ជូនដំណឹង​ទៅដល់ មន្ត្រី​អាជ្ញាធរ ពាក់ព័ន្ធ ផងដែរ​

​លោក​ស​មុទ្យ សុធារិទ្ធ​ប្រធាន​មន្ទីរ បរិស្ថាន ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ថា ទីតាំង​ខាងលើរ​នេះ​ជា​ទីតាំង​ចាស់ បច្ចុប្បន្ន ត្រូវបាន​ដឹក​យក​ទៅ​ចាក់​នៅ​ទីតាំង​ថ្មី ដោយ​មាន​ការ​រៀម​ចំ​តាម​ស្ទង់​ដារ​ត្រឹមត្រូវ ។ មួយវិញទៀត​ដោយសារតែ​បញ្ហា​នេះ​ហើយ​ទើប រដ្ឌបាល ខេត្ត​ព្រះសីហនុ សម្រេច​បង្កើត​ទីតាំង​ចាក់សំរាម​ថ្មី​ ។

​លោក ស កក្កដា​អភិបាលស្រុក​ព្រៃនប់ បាន​មានប្រសាសន៍ ថា ទីតាំង​ខាងលើរ​នេះ គេ​មាន​អ្នកគ្រប់គ្រង​ដោយ​សហគ្រាស ក៏ប៉ុន្តែ សារព័ត៌មាន យើង​ពុំ​អាច​ទំនាក់ទំនង​សុំ ការបុំភ្លឺ​ពី​អ្នកគ្រប់គ្រង សហគ្រាស ទីលាន​ចាក់សំរាម​បានទេ​

​ក្រុម​ការងារ​យើង​នឹង​រងចាំ​ការបំភ្លឺ​ពី​ភាគី សហគ្រាស ទីលាន​ចាក់សំរាម​គ្រប់ពេល ។​