ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​បិទទ្វារ​មិនទាន់​បាន​មួយ​ចម្អិន​ក្រពឹស​ផង​បើកដំណើរ​ការលេងវិញ​ដដែលព​លរ​ដ្ឋ​សង្ស័យ​ថា​អាច​នឹង​មាន​ការឃុបឃិត​គ្នា​

​ខេត្តសៀមរាប ៖ អាជ្ញាធរ​ក្រុង​សៀមរាប​កាលពីរ​ពេល​ថ្មីៗ​នេះ​ចុះ​បិទ​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត តែ​ដោយឡែក​បិទ​មិនទាន់​បាន​មួយ​ចម្អិន​ក្រពឹស​ផង​បើក​ឲ្យ​ដំណើរការលេង​វិញដ​ដែល​ពល​រដ្ឋា​បានដាក់​ការសង្ស័យ​លើ​អាជ្ញាធរ​មួយចំនួន​ថា​អាច​នឹង​ត្រូវ​ថ្នាំ​សណ្តំ​ពី​ម្ចាស់​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​តហើយ​មើលទៅ​។​

​ជាក់ស្ដែង​កាល​ព្រឹក​ថ្ងៃ​ទី ៦ ខែ មករា ឆ្នាំ ២០២២ ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បើកទ្វារ​ដំណើរការ​លេង​សារជាថ្មី ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​លើកឡើង​ថា​ម្ចាស់​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេត​ខាងលើ​នេះ​បាន​ពង្វក់ស្មារតី​ក្រុម​យុវជន​និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ចូល​លេង​ភ្លេច​ការសិក្សា​ធ្វើឱ្យប៉ះពាល់​ដល់​មុខរបរ​ការងារ​ប្រចាំ​ថ្ងៃ​ផងដែរ​។​ទីតាំង​ល្បែងស៊ីសង​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេត មាន​សឹងតែ​គ្រប់​សង្កាត់ ដូចជា​ផ្លូវបំបែក​ចូល​ផ្សារ​ដើម​ក្រឡាញ់ ផ្លូវ​តាភុល ផ្លូវ​ផ្សារ​ញ៉ែ ផ្លូវ​លុង​តា​នើយ និង​ម្ដុំ​ទល់មុខ បុរី​អង្គរ​ជាដើម​។​

​លោក ដា ចំរើន អធិការ​នគរបាល​ក្រុង​សៀមរាប អង្គភាព​សារព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​ជា​ច្រើន​ដង​តែ​លោក​ឆ្លើយ​ថា​ជាប់​ប្រជុំ​រហូត លោក តេង ច័​ន្ធណា​ត ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងតា​មទូរស​ព្ទ​ថា​ចាំ​ឱ្យ​ខាង​ក្រុង​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ​បន្ថែម ហើយ​មិន​អនុញ្ញាត​ឲ្យ​បើក​លេង​ល្បែងស៊ីសង​ទេ​បើ​មិន​មានច្បាប់​អនុញ្ញាត​គ្រប់គ្រាន់ លុះដល់​ព្រឹក​ថ្ងៃទី ៧ ខែ​ឆ្នាំ​ដដែល លោក​តេង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​អង្គភាព​យើង​តាម ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា​សូមឲ្យ​ជួយ​ថត​សកម្មភាព ទាំង​ដែរ​ឯកឧត្តម​ស្នងការ​មិនទាន់​បាន​បញ្ជា​ឲ្យ​មន្ត្រី​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​ឡើយ​។​

​ពលរដ្ឋ​នៅក្នុង​ក្រុង​សៀមរាប​សំណូមពរ​ដល់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប​សូមមេត្តា​ជួយ​ទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ទាន​៕