វិស័យ​កីឡា​បាន​ចាក់គ្រឹះ​មាំ​នៅក្នុង​ផ្នត់គំនិត​របស់​សិស្សានុសិស្ស​នៅតាម​តំបន់​ជនបទ​

​មេបញ្ជាការរង​កងពល​តូច​លេខ ៧០ បាន​លើកឡើង​ថា ក្រោម​កិច្ច​ដឹកនាំ​ដ៏​វៃឆ្លាត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន កម្ពុជា​រីកចម្រើន​លើ​គ្រប់​វិស័យ ហើយ​ក្នុងនោះ​វិស័យ​អប់រំ​កាយ និង​កិ​ឡា​បាន​នឹង​កំពុង​ចាក់​ឬ​ស​យ៉ាងជ្រៅ​ចូល​ទៅក្នុង​ផ្នត់គំនិត​កុមារ​ទាំង​នៅ​ទីក្រុង និង​ទី​ជនបទ​ដាច់​ស្រ​យ៉ាល​។​ជាក់ស្តែង​រយៈពេល​ចុងក្រោយ​នេះ ពានរង្វាន់​និង​ចំណាត់ថ្នាក់​ល្អៗ​ភាគច្រើន​បាន​ទៅលើ​ក្រុមកីឡា​មក​ពី​សាលា​តំបន់​ជនបទ​។​

​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​ទីលាន​ប៉េតង់ ក្នុង​បរិវេណ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ឧត្តមមាន​ជ័យ​ស្តិតនៅ​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្កំ​ពត​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ ចេង ផាន់ មេបញ្ជាការរង​កងពល​តូច​លេខ ៧០ បាន​លើកឡើង​ថា តាម​របាយការណ៍​របស់ ង៉ែត ផល្លា នាយក​សាលា​ឧត្តមមានជ័យ​បង្ហាញ​ថា វិស័យ​កីឡា​នៅក្នុង​សាលា​ឧត្តម​មានជ័យនេះ មាន​ការរីកចម្រើន​ខ្លាំង​ស្ទើរ​គ្រប់​ប្រភេទ​។ ចាប់ពី​ឆ្នាំ ២០១៨ ដល់ ២០២១ សាលា​បាន​ចូលរួម​ការប្រកូត​កីឡា​សិស្ស​ជ្រើសរើស​ជើងឯក​ថ្នាក់​ខេត្ត ថ្នាក់ជាតិ ការប្រកូត​ពាន់រង្វាន់​ជើងឯក​ប្រចាំឆ្នាំ ការប្រកួត​ពានរង្វាន់​គរុ​ណុន និង​ការប្រកួត​ពានរង្វាន់​ស​ម្តេច​ក្រឡាហោម​ស ខេង​ជាដើម និង​បាន​ទទួល​មេដាយ​សរុប​ចំនួន​៧ (​មាស​១ មេដាយប្រាក់​២ មេដាយសំរិទ្ធិ​៤) ពិសេស​មាន​កីឡា​ការ​នី​ម្នាក់​ជាប់​ជា​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០១៩​ផ្នែក​កីឡា​ប៉េតង់​ទៀត ។

​លោក​មេបញ្ជាការរង​បានបញ្ជាក់​ថា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ បានបង្ហាញ​ថា​វិស័យ​កីឡា​បាន​ចាក់គ្រឹះ​មាំ​នៅក្នុង​ផ្នត់គំនិត​របស់​កុមារ​សិស្សានុសិស្ស​គ្រប់​ទីកន្លែង​។ ហើយ​លទ្ធផល​នេះ​ក៏​ដោយសារ​ការយកចិត្ត​ទុកដាក់ ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ និង​ជា​ពិសេស​ការខិតខំ​របស់​លោកគ្រូ អ្នកគ្រូ ឪពុក​ម្តាយ​សិស្ស​ដែល​បាន​លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ​កុមារ​ឲ្យ​លេង​កីឡា​។ លោក​ឧត្តមសេនីយ៍ទោ​បាន​លើ​ក​ទឹកចិត្ត​ឲ្យ​សិស្សានុសិស្ស ក្រៅពី​ប្រឹងប្រែង​រៀនសូត្រ ត្រូវ​បង្កើន​ការហ្វឹកហាត់​លេង​កីឡា​បន្ថែមទៀត ដើម្បី​ឈាន​ទៅ​ដណ្តើម​ពានរង្វាន់​ក្នុង​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ខាងមុខ ដែល​កម្ពុជា​ធ្វើជា​ច្ចាស់​ផ្ទះ​។

​ម្ចាស់​មេដាយមាស​លើ​វិញ្ញាសា​ប៉េតង់​(​ទោល​)២០២១​ប្រចាំ​ខេត្ត​កំពត និង​ជា​អតីត​ជម្រើសជាតិ​ប្រចាំឆ្នាំ​២០១៩ អតីត​សិស្ស​ឧត្តមមានជ័យ កញ្ញា ទី​វ ស្រី​និច បាន​ប្រាប់ឲ្យដឹង​ថា កញ្ញា​ចូល​លេង​កីឡា ព្រោះ​កីឡា​មិន​ត្រឹម​នាំមក​នូវ​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​ទំនាក់ទំនង​ល្អ​ថែមទៀត​ផង ពិសេស​កីឡា​អាច​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​យើង​បាន​ថែម​ទៀត​ផង ៕