ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ អញ្ជើញជា​អធិបតីដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីសម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ ស្ថិតនៅ​ភូមិ​កែវ​ក្រសាំង សង្កាត់ កែប ក្រុងកែប ខេត្ត​កែប​

​រសៀល​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០២២ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ផ្លូវ​ចាក់​បេតុង​អា​មេ មួយ​ខ្សែ ស្ថិត នៅ​ភូមិ​កែវ​ក្រសាំង សង្កាត់ កែប ក្រុងកែប ខេត្ត​កែប ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​បើ​តាម​របាយការណ៍​ស្វាគមន៍ របស់​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត អោយដឹងថាៈ ផ្លូវ​បេតុង មួយ​ខ្សែ​ដែរ​ត្រូវ​កាត់​ខ្សែបូរ សម្ពោធ ដាក់​អោយ​ប្រើស​ប្រាស​ជា​ផ្លូវការ​នា​ពេល​នេះ​មាន​ប្រវែង​សរុប ១.២៥០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ ត​ភ្ជាប់ ពី​ផ្លូវជាតិ​៣៣A ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៣៣​។

​ឯកឧត្តម​បញ្ជ​ក់ថា ខេត្ត​កែប បច្ចុប្បន្ន​នេះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ មាន​ការអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ជា​បន្តបន្ទាប់ ខេត្ត​បាន​នឹង​កំពុង ប្រឹងប្រែង កសាង ជួសជុល​ផ្លូវ​ជាតិ ផ្លូវលំ រៀបចំ​រមណីដ្ឋាន​ទេសចរណ៍ តំបន់ឆ្នេរ អោយ​កាន់តែ​មាន​ភាព​ស្រស់ត្រកាល និង អនាម័យ​បរិស្ថាន​ល្អ ខ្យល់អាកាស​បរិសុទ្ធ និង​ទិដ្ឋភាព​គួរ​ជាទី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូល​មក​សម្រាក លំហែរ​កំសាន្ត នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្ត​កែប កាន់តែ​មាន សន្ទុះ​ច្រើនឡើងៗ​ទៅ​អនាគត ពិសេស​ពេល​នេះ ផ្លូវ​បេតុង​ថ្មី​នេះ នឹង​បំរើ​តម្រូវការ​មមា​រញឹក ព្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ ក៏ដូចជា​ភ្ញៀវទេសចរ​មកពី​ភ្នំពេញ​នឹង​បណ្ដា​ខេត្ត​ផ្សេងៗ អាច​ធ្វើ​ដំណើរ​កាត់​ត្រង់​ទៅលេង​ឆ្នេរកែប ឬ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សា​តាម​ផ្លូវ​នេះ បាន​យ៉ាង​ងាយស្រួល​។

​មានប្រសាសន៍ សំណេះសំណាល​ទៅកាន់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុងឱកាស​នោះ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ លើកឡើងថា នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជានិច្ចកាល​តែងតែ គិតគូ​ដល់​សុខទុក្ខ​ការលំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​បាន​ឧបត្ថម្ភ​គ្រប់​បែបយ៉ាង ជាក់ស្តែង ថ្ងៃនេះ ក្រោម​ដំបូល​នៃ​សុខសន្តិភាព ខេត្ត​កែប​របស់​យើង ទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់ ពិសេស ការពង្រីក​ហេដ្ឋារចនាសម្ពន្ធ ជា​ប្រយោជន៍​សម្រាប់​បម្រើ​អោយ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច មាន​ភាព​ងាយស្រួស​ដល់​ការធ្វើ​ដំណើររប​ស់​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​ជួយ​សម្រួលការ​ចរាចរ​កសិផល ផល​នេសាទ របស់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើអោយ​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ធូរធា រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ កាន់តែ​ឆាបរហ័ស​។

​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត បន្ថែមថា ទោះយ៉ាងណា សមិទ្ធផល​ទាំងនេះ​ពុំ​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ យើង​នឹង​ខិតខំ​រួម​គ្នា​បន្ត​ទៀត ដើម្បី​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​មាន​ការរីកចំរើន​ជឿនលឿន​ទៅ​មុខ ដូច្នេះ​យើង​ត្រូវតែ​រួម​គ្នា​រក្សា​ការពារ​នូវ​សុខសន្តិភាព ដែល​យើង​កំពុង​មាន​ដូច​បច្ចុប្បន្ន​នេះ កុំ​ជឿ​ការ​ញ៉ុះ​ញុ​ង បង្ករ​អសន្តិសុខ និង​អនាធិបតេយ្យ​ក្នុង​សង្គម​ជាតិ​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​ផ្តាំផ្ញើ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ថែរក្សា​សុខភាព ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​បន្ត​អនុវត្ត នូវ​វិធានការ បី​កុំ បី​ការពារ ព្រម​ទាំង​ទៅ​ទទួល​វ៉ាក់សាំង ដូស​ជម្រុញ​អោយបាន​គ្រប់ៗ​គ្នា ដើម្បី​ការពារ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុងបំ​ប្លែងខ្លួន​ថ្មី​(​អូ​មី​ក្រុង​)​។ បន្ទាប់​ពី ផ្តល់​ជូន​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​នូវ ក្រមារ​ពោះគោ​ម្នាក់​មួយ និង​ថវិកា​ម្នាក់​១​ម៉ឺន​រៀល រួចមក ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​អញ្ជើញ​កាត់​ខ្សែបូរ ជា​និមិត្តរូប​នៃ​ការដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ ផ្លូវ​បេតុង​ដ៏​ស្រស់​ស្អាត់​មួយនេះ​៕