​គម្រោង​ស្តា​និង​ស្ថាបនា​ផ្លូវ​ប៉េតុង​សង់ខាង​ប្រឡាយ​ព្រែកជីក​ក្រុង​កំពត​សម្រេចបាន​៤០​ភាគរយ​

​ប្រឡាយ​ព្រែកជីក​ត​ភ្ជាប់​ពី​ចំណុច​ស្ពាន​ភូមិ​តា​អេង​មកដល់​ព្រែក​កំពត​ត្រង់​ចំណុច​ស្ពាន​ភូមិ​កំពង់​កណ្តាល សង្កាត់​កំពង់​កណ្តាល ជា​ផ្លូវ​ដោះ​ទឹក​ចេញពី​ក្រុង​ដ៏​ដ​សំខាន់បំផុត ហើយ​ដោយសារ​សំរាម​ច្រើន​ព្រែក​រាក់ ព្រៃ​ចាក​ដុះ​ច្រើន ស្ទះ​ទឹក​បង្ក​ឲ្យមាន​ការជន់​លិច​ក្រុង​នៅ​រដូវវស្សា​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ឆ្នាំ​នេះ​ទៅ ការ​ជន់​លិច​មិនមាន​ទៀត​ទេ ព្រោះ​គម្រោង​ស្តា និង​ស្ថាបនា​ផ្លូវ​ប៉េតុង​អម​សង់ខាង​ប្រឡាយ​ព្រែកជីក​នឹង​រួចរាល់​នៅ​ចុង​ខែ​មិនា នេះ​។

​អ្នកត្រួតពិនិត្យ​បច្ចេកទេស​គម្រោង​លោក ជា ចំរើន បាន​ប្រាប់ឲ្យដឹង​ថា គ្រោង​ស្តា​និង​ស្ថាបនា​ផ្លូវ​ប៉េតុង​សង់ខាង​ប្រឡាយ​ព្រែកជីក បាន​ដំណើរការ​សាងសង់​ជាង​មួយខែ​ហើយ​ក្រោម​ឥណទាន​របស់​ធនាគារ​ADB​។​មកដល់​ពេល​នេះ​គម្រោង​សម្រេចបាន​៤០​ភាគរយ ហើយ​ក្រុមហ៊ុន​ម៉ៅការ​គម្រោង​ថា​នឹង​ខិតខំ​ធ្វើ​ឲ្យ​ហើយ​នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២២​នេះ​។

​ប្រជាបលរដ្ឋ​មាន​លំនៅឋាន​អម​សងខាង​ប្រឡាយ​ព្រែកជីក បាន​ប្រាប់​អំពី​ការលំបាក​ពេល​មិន​ទាន់​ស្តា​ព្រែកជីក​ថា កាលពី​មុន​គ្មាន​ផ្លូវ ស្ពាន​បាក់ឌ្រុធ​ទ្រោម ប្រឡាយទឹក​រាក់ សុទ្ធ​តែ​សំរាម ហើយ​ទឹកស្អុយ រដូវវស្សា​ស្ទះ​ទឹក​ហូរ​ទៅ​ព្រែក​មិនទាន់​លិច​ផ្ទះសំបែង​ជាប្រចាំ​។ ហើយ​ពេល​ឃើញ​ព្រែកជីក​ត្រូវបាន​ស្តា​ដោយ​ចាក់​បាត និង​ជញ្ជាំង​ប៉េតុង និង​មាន​ស្ថាបនា​ផ្លូវ​ប៉េតុង​អប់​សង់ខាង​ទៀត​នោះ គាត់​ពិតជា​សប្បាយចិត្ត​រក​អ្វី​នឹង​ប្រៀបផ្ទឹម​ពុំ​បាន​ទេ ៕