លោក​ឧកញ៉ា​ប៉ែន​នួន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​

​កំពត ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត​បាន​ចាប់ខ្លួន​ឧកញ៉ា ប៉ែន នួន កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យចូល​ខ្លួន​របស់ លោក ខា ដែន​ណា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត​។ ដីកា​នេះ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ។​

​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត​បញ្ជា​ឲ្យឈ្មោះ ប៉ែន នួន ឲ្យចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពត​ឲ្យបាន​មុន​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​សាកសួរ​ករណី​បណ្ដឹង របស់​ឈ្មោះ ស៊ិន ប៊ុល ដែល​បាន​ប្ដឹង​ឧកញ៉ា ប៉ែន នួន ថា បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​។​