ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បន្ត​ដោះស្រាយ​ពាក្យបណ្ដឹង​ចំនួន​០៧​ករណី​ក្រៅ​ប្រព័ន្ធតុលាការ ជូន​ប្រជាពលរដ្ឋ​មកពី​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្ត​កំពត

​ខេត្ត​កំពត ៖ រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួមជាមួយ ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​បន្ត​ដោះស្រាយ​ពាក្យបណ្ដឹង​ចំនួន​០៧​ករណី​ក្រៅ​ប្រព័ន្ធតុលាការ ជូន​ប្រជាពលរដ្ឋ​មកពី​បណ្តា​ក្រុង ស្រុក ក្នុង​ខេត្ត​កំពត និង​បាន​ទទួល​ការជួយឧបត្ថម្ភ​ពី​សម្បុរ​ស​ជន​ជា​ច្រើន​ក្រុមហ៊ុន​។​

​ពិធី​នា​រសៀល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជំនាញ លោក​អភិបាលក្រុង ស្រុក ទីចាត់ការ​ជំនាញ​ចំណុះ​សាលាខេត្ត លោក លោកស្រី​មេឃុំ ចៅសង្កាត់ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ទំនាស់​ផ្សេងៗ​នៅក្នុង​ក្រុង ស្រុក​នៃ​ខេត្ត​កំពត​៕