សមត្ថកិច្ច​បញ្ជាក់​អំពី​ករណី​ស្លាប់​របស់ ប្រធាន​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ទឹក​ប្រចាំ​កោះ​ពោធិ៍ ក្រុងកែប ខេត្ត​កែប ក្រោយ​មន្ត្រី​ជំនាញ​កោសល្យវិច្ចយ័​លើ​សាកសព​

កែប ៖ ថ្ងៃទី​២២,០៧,២០២០​វេលា​ម៉ោង​១១​និ​៤០​នាទី​ថ្ងៃត្រង់ កម្លាំង​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​និង​លោកគ្រូ​ពេទ្យ​បង្អែក​ខេត្ត​កែប បាន​ធ្វើ​កោសល្យវិច្ច័យ​ពិនិត្យ​សាកសព ឈ្មោះ​ទួន រដ្ឋា​ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​មុខរបរ​ប្រធាន​ប៉ុស្តិ​នគរបាល​ការពារ​ព្រំដែន​ទឹក​ប្រចាំ​កោះ​ពោ​ធ៍ លើ​ផ្ទៃ​សមុទ្រ​ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​ជនរងគ្រោះ​ខាងលើ​បាន​មក​ដេក​សំរាក​នៅ​ផ្ទះជួល ស្ថិត​ភូមិ​សង្កាត់​ខាង​លើ ។ ក្រោយ​ពី​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​និង​លោកគ្រូ​ពេទ្យ​បាន​ធ្វើ​កោសល្យវិច្ចយ័​លើ​សាកសព​ចប់សពគ្រប់​យើង​សន្និដ្ឋានបានថា ជង​រងគ្រោះ​ឈ្មោះ​ទួន រដ្ឋា​ខាងលើ​ពិតជា​ដេកស្លាប់ ដោយ​គាំងបេះដូង​នៅវេលា​ម៉ោង​ប្រហែល​១១​និង​០០​នាទី​យប់​ថ្ងៃទី​២១,៧,២០២០ ប្រាកដ​មែន និង​ជនរងគ្រោះ​ធ្លាប់​មាន​ជម្ងឺ​បេះដូង​ប្រចាំកាយ​។​

​អនុវត្ត​តាម​ការណែនាំ​នីតិវិធី​ពី​លោក ខា​ដែន​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត យើង​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិខ្មែរ ៕