​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​២​គ្រួសារ​នៅ​ភូមិ​តាឱ​ស ឃុំ​ក្តុល​សែន​ជ័យ​ទទួលបាន​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ ថ្ងៃ​ពុធ ២ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២០ នេះ ឯកឧត្តម សៀត គឹម​លៀង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា រួម​ដំណើរ​ដោយ​លោក ប្រាក់ សោភ័ណ្ឌ នាយក​ប្រតិបត្តិ​សាខា មន្ត្រី​អនុសាខា ស្រុក​ទឹកផុស បាន​ចុះ​សួរ​
​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្ដាល​អោយរ​បើ​ក​ដំបូលផ្ទះ និង រលំ​ផ្ទះ​ដល់​ដី ចំនួន ២​គ្រួសារ ស្ថិតនៅ​ភូមិ​ភ្នំ​តាឱ​ស ឃុំ​ក្ដុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម សៀត គឹម​លៀង ក៏​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេចចៅហ្វា​វាំង គង់ សំអុល អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ប្រធានកិត្តិយស​សាខា ឯកឧត្តម អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​បាន​ចូលរួម​សោកស្ដាយ ចំពោះ​ការខូចខាត ព្រម​ទាំង​វត្ថុ មាន​តម្លៃ​ដែល​បាត់បង់​ក្នុង​គ្រោះថ្នាក់​ខ្យល់​កន្ត្រាក់​នេះ​ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​បងប្អូន ប្រជាពលរដ្ឋ​ខិតខំ​រក​បាន​ដោយ​ការងារ​សុចរិត ហើយ​លោក​ក៏​បាន​បន្ត​ថា​សូម​កុំ​មានការ​អស់សង្ឃឹម ព្រោះ​គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​ហេតុការណ៍​នេះ​កើតឡើង​នោះ​ទេ ដូច្នេះ​សូម​បន្ត​តស៊ូ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៅមុខ​ទៀត ដើម្បី​គ្រួសារ​អាច​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​វិញ ព្រមទាំង​បាន​ផ្ដាំផ្ញើ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់ គិតគូរ​ថែទាំ​សុខភាព​អោយបាន​ល្អ ដោយ​រស់​នៅ​ត្រូវ​មាន​អនាម័យ ពិសា​ទឹក​ដាំ​ឆ្អិន និង​បរិភោគ​អាហារ​រូបត្ថ​ម្ភ​អោយបាន​ត្រឹមត្រូវ ព្រមទាំង​កម្ចាត់​មូស​ខ្លា​តាមរយ​:​ការរៀបចំ​សម្ភារៈ​ក្នុងផ្ទះ​អោយមាន​សណ្ដាប់ធ្នាប់ ធ្វើយ៉ាងណា​អោយ​មាន​ពន្លឺ​ចាំង​ចូល​ក្នុងផ្ទះ​បានល្អ​លុបបំបាត់​ថ្លុក សំបក​កំប៉ុង សំបក​កង់ កាប់ឆ្ការ​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ​អោយបាន​ស្អាត ។​

​ជាមួយគ្នា​នោះ​សាខា​ក៏បាន​ផ្ដល់​ជូន​នូវ​គ្រឿង​ឧបភោគ​
​បរិភោគ​មួយចំនួន មាន​៖
​សម្ភារៈ​សម្រាប់​គ្រួសារ​រងគ្រោះ របើក​ដំបូល ទទួលបាន ៖ សំភារៈ អង្ករ ៣០​គ​ក្រ មី ១​កេះ​, ត្រី ខ ១​យួរ​, ទឹកត្រី ១​យួរ​, ឃី​ត ១​កញ្ចប់​( ភួយ ១ ក្រមា ១ សារុង ១ មុង ១) និង​ថវិកា ៥០ ០០០ រៀល (​ថវិកា​អនុសាខា​) ។​
​សម្រាប់​គ្រួសារ រងគ្រោះ រលំ​ផ្ទះ ទទួលបាន ៖ អង្ករ ៣០​គ​ក្រ​, មី ១​កេះ​, ត្រី ខ ១​យួរ​, ទឹកត្រី ១​យួរ​, ឃី​ត ១​កញ្ចប់​( ភួយ ១ ក្រមា ១ សារុង ១ មុង ១) បន្លុង ១​ឈុត និង​ថវិកា ១០០ ០០០ រៀល​ផង​ដែរ (​ថវិកា​អនុសាខា​) ៕