​ស្ទាក់​វាយ​ស្លាប់​ក្បែរ​ជណ្ដើរ​ផ្ទះ បន្ទាប់​ទំនាស់​ពាក្យសម្ដី​ក្នុង​វង់​ផឹក​ស៊ី

ខេត្ត​ពោធិ៍សាត់ ៖ យ៉ាងហោច​បុរស​បាន​ស្លាប់​នៅក្បែជ​ណ្ដើ​រផ្ទះ និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់​កំពុង​សម្រាក​ព្យាល ចំណែកឯ​ជនសង្ស័យ​ដៃដល់​ជា​ជន​ទី​៣​បាន​រត់គេចខ្លួន​បាត់ ក្នុងករណី​ហឹង្សា​ដោយ​ចេតនា​វាយ​សម្លាប់​មនុ​ស្ស​នេះ បន្ទាប់​ទំនាស់​ពាក្យសម្ដី​គ្នា​ក្នុង​វង់​ផឹក​សុ​ី​រឿង​ដណ្ដើម​ក្បាល​ម៉េក្រូ​ច្រៀង ។

​ហេតុការណ៍​ឃាតកម្ម​ខាងលើនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទី ណាក់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅ​ភូមិ​អូរ​ហេង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ។​

​ជនជាតិ​រងគ្រោះ​(​ស្លាប់​)​ឈ្មោះ ស៊ុន រី​ម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់​នៅ​ទល់មុខ​ផ្ទះកើតហេតុ ស្ថិតនៅ​ភូមិ​.​ឃុំ​កើតហេតុ បាន​រង​របួស​សុះ​លើ​ផ្ទៃមុខ និង​ខ្ទេច​ក្បាល​ចេញ​ខួ ។​

​ចំណែក​គូរ​ទំនាស់​ជា​ជន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​បាក់ដៃ​(​ស្ដាំ​) កំពុងស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​ព្យាបាល​ដែរ​នោះ​ឈ្មោះ នឿង ធូ ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា និង​ជនសង្ស័យ​ដៃដល់​ជា​ជ​ទី​៣​ត្រូវជា​កូនបង្កើត​របស់​តា​បាក់ដៃ​(​នឿង ធូ​)​ឈ្មោះ ធូ ធុន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា ។​

​ករណី​ឃាតកម្ម​ខាងលើនេះ មុន​ដំបូង​គេ​ឃើញ​មាន​កម្មវិធី​ផឹកស៊ី​តូច​មួយ នៅផ្ទះ​របសា់​ឈ្មោះ​(​ទី ណាក់​)​ដូច​បាន​រៀបរប ដោយ​ផឹក​ស្រា​បៀ​រ និង​ដាក់​ធុងបាស់​តូច​មួយ​ច្រៀង​កម្ដ​ផង ដែល​គ្នា​ចំនួន ៣​នាក់ ទី​១ ឈ្មោះ ទី ណាក់ ម្ចាស់ផ្ទះ ទី​២ ឈ្មោះ ជឿន នៅ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា និង​ទី​៣ ឈ្មោះ ធូ ធុន (​ជនសង្ស័យ​គេចខ្លួន​) ស្រាប​គ្នា​នោះ​ជន​រង​របួស​បាក់ដៃ​(​ស្ដាំ​)​ឈ្មោះ​(​នឿង ធូ​)​ស្រវឹង​មកពី​ក្រៅ​ចូល​ផឹក​ដែរ ខណៈ​នោះ​ជនរងគ្រោះ​ស្លាប់​ឈ្មោះ​(​ស៊ុន រី​ម​)​ចូល​មក​ទៀត គ្រា​នោះ​បទ​ចម្រៀង​កុម៉ង់​របស់តា​(​នឿង ធូ​)​មក​ដល់​វេន ប៉ុន្តែ​ត្រូវបាន​ឈ្មោះ ស៊ុន រី​ម​(​ស្លាប់​)​ច្រៀង​បាន​មុន ក៍​ទំនាស់​ពាក្យ​សម្ដី​គ្នា​តែម្ដង​គ្រា​ដែល​អ្នក​ទាំងពី​នាក់​ពុំ​សូវ​មើល​មុខ​គ្នា​ស្រាប់​ផង ម្ចាស់ផ្ទះ​(​ទី ណាក់​)​ឃើញ​ស្ថានភាព​បែប​នេះ ឲ្យឈ្មោះ ធូ ធុន ត្រូវជា​កូន​បង្កើតជា​ជនសង្ស័យ​ជូន​ឪ​ទៅផ្ទះ ហើយ​កូន​(​ធូ ធុន​)​មក​ផឹក​បប​ន្ត ជនរងគ្រោះ​(​ស្លាប់​)​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្ទះ​ដែរ ចៃដន្យ​ជន​រង​របួស​(​នឿង ធូ​)​ស្ទាក់​វាយ​ក្បែ​ជណ្ដើរ ប៉ុន្តែ​ទំនង​វាយ​ចាញ់​ឈ្មោះ ស៊ុន រី​ម​(​ស្លាប់​) ស្រែក​ជួយ​អាញ់ផង​អារី​មវាយ​អាញ់​បាក់ដៃហើយ កូនបង្កើត​(​ធូ ធុន​)​ជា​ជនសង្ស័យ​ដៃដល់​រត់​ទៅ​ក៍លឺស​ម្លេង​ភីស​ភូ​សៗ ប៉ុន្តែ​មើល​ពុំ​ឃើញ​អ្វី​ទេ​ព្រោះ​ងងិត​ពេក ក៍​នាំគ្នា​ឆោឡោ​ឡើង​ដឹក​ជន​រង​របួស​(​នឿង ធូ​)​ទៅ​មន្ទីរពេទ្យ​ទាំងយប់ ៕