​លោកស្រី​គឹម ច​ន្នី អភិបាល នៃ​គណ​:​អភិបាលស្រុក​ដំណាក់​ចង្អើរ ដឹកនាំ​មន្ត្រី​ចុះសួរសុខទុក្ខ​ជន​រង​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​

កែប ៖ ថ្ងៃទី​២១​ខែកក្កដា​ឆ្នាំ​២០២០ វេលា​ម៉ោង​៦,៣០​នាទី​ល្ងាច នៅ​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប កាក​ក្រ​បាទ​ក្រហម ស្រុក ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ចុះ​សួរសុខទុក្ខ និង​យក​ថវិកា​សម្ភារ​: មួយចំនួន ជូន​ប្រជា​ពលរដ្ផ ជួប​គ្រោះ​ធម្មជាតិ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ប៉ើង ដំបូល​ផ្ទះ​ចំនួន​៣​គ្រួសារ ។​

​ការចុះ​សួរសុខទុក្ខ​នេះ ដឹកនាំ​ដោយ​លោកស្រី​គឹម ច​ន្នី អភិបាល នៃ គណ​:​អភិបាល ស្រុក ដំណាក់​ចង្អើរ រួម​ដំណើរ ដោយ​លោ ក​អភិបាលរង ស្រុក លោក អធិការ និង លោកស្រី ក្រុមប្រឹក្សា​ឃុំ​ពងទឹក មន្ត្រី​សាលាស្រុក ក្នុង​មួយ​គ្រួសារ ទទួលបាន​សម្ភារ​: ដូចខាងក្រោម​
១-​ឈ្មោះ ភូ អ៊ុន ភេទ​ស្រី​អាយុ ៧៨ ឆ្នាំ ប៉ើង​ដំបូលផ្ទះ​ក្រោយ និង​រោង​បាយ​ទាំងស្រុង​។ ទួលបាន ថវិកា​១០០០០០៛ អង្ករ​២​បាវ​តូច​ស្មើរ ៥០​គី​ឡូ ខោអាវ​១​កំ​ផ្លេ សាប៊ូ​១​ប្រអប
២-​ឈ្មោះ​លឹម ឆន ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ប៉ើង​ដំបូល​យ៉ាក់់​មុខ​អស់​ស័ង្កសី​៩​សន្លឹក ទទួលបាន ថវិកា​៥០០០០៛ អង្ករ​៥០​គី​ឡូ ខោអាវ​១​កំ​ផ្លេ សាប៊ូ​១​ប្រអប់​
៣-​ឈ្មោះ​អាន ណា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ ប៉ើង​ដំបូល​ក្រោល​គោ​អស់​៣​សន្លឹក ទទួលបាន ថវិកា​៥០០០០៛ អង្ករ​៥០​គី​ឡូ ខោអាវ​១​កំ​ផ្លេ សាប៊ូ​១​ប្រអប់

​អ្នក​ទាំង​៣​នេះ មាន​ទីលំនៅ ភូមិរ​នេស ឃុំ ពងទឹក​ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប​។​