លោក​ចៅសង្កាត់​ត្អូញត្អែ​រឿង​ស្ពាន​ទៅកាន់​ត្រើយ​កោះ​យឺតយ៉ាវ​ក្នុង​ការសាងសង់​ថ្មី​

កំពត ៖ ខ​ណះ​ស្ពាន​ទ្រុឌទ្រោម​)​ស្ពានដែក​ទ្រុឌទ្រោម​ទៅកាន់​សង្កាត់​ត្រើយ​កោះ​ក្នុង​ក្រុង​កំពត​។​ស្ពានដែក​ដែលមាន​វ័យ​ជំនាស់​មួយនេះ​ត្រូវបាន​ប្រជាពលរដ្ឋរ​ស់​នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ​ប្រមាណ​ជាង​1​ពាន់​300​គ្រួសារ​ទាមទា​អោយ​អាជ្ញាធរ​ខេត្ត​កសាង​ថ្មី​ងាយស្រួល​ធ្វើ​ដំណើរ​ចេញចូល​បាន​ដោយ​មិន​ភ័យ​ខ្លាច​គ្រោះថ្នាក់ ។

​នៅ​ព្រឹក​ថ្ងៃទី​22​ខែកក្កដា​-​ប្រជា​ការ សង្កាត់​ត្រើយ​កោះ​ឈ្មោះ​អេល​ការីន​អាយុ 52 ឆ្នាំ ជា​ខ្មែរ​អិស្លាម​ឈរ​ឈាម​បិត​បើក​ប៉ា​រ៉ា​ស​ស្ពាន​ទៅកាន់​ត្រើយ​កោះ​បាន​និយាយថា​ពួកគាត់​ជា​ប្រជា​ការពារ​មក​ពី​សង្កាត់​ត្រើយ​កោះ​ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយ​មក​ឈាម​ស្ពាន​ទ្រុឌទ្រោម​នេះ​-​ព្រោះ​រថយន្ត​ធំៗ​មិនអាច​បើកបរ​ឆ្លងកាត់​ស្ពាន​នេះ​បាន​ទេ ។ ប្រជា​ការពារ​រូបនេះ​និយាយថា​ពួកគាត់​បាន​មក​ឈាម​ស្ពាន​ទ្រុឌទ្រោម​នេះ​ចំនួន​4​ខែ​ហើយ ។​

​លោក ពៅ សុន ចៅសង្កាត់​ត្រើយ​កោះ​បាន​និយាយប្រាប់​អ្នក​យក​ពត៏មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​22​ខែកក្កដា​នេះ​ថា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ត្រើយ​កោះ​នេះ​មាន​ចំនួន​ជាង​1​ពាន់​300​គ្រួសារ​-​ហើយ​ប្រជា​ពលរដ្ខ​រស់នៅ​កោះ​មួយ​នេះ​មាន​តែ​ស្ពានដែក​មួយ​នេះ​គត់​ដែល​ធ្វើ​ចរាចរ​ចេញ​ចូល​បាន​។​

​លោក ពៅ សុន និយាយ​ត្អូញត្អែ​ប្រាប់​បន្តថា ប្រជាពលរដ្ឋ​បាន​សួរ​ដេញដោល​រឿង​ស្ពានដែក​នេះ​ជា​រៀងរាល់ថ្ងៃ​ថា​តើ​ថ្ងៃ​ណា​ត្រូវបាន​ធ្វើ​ថ្មី​ជូន​នាក់​ត្រើយ​កោះ​-​ព្រោះ​ពលរដ្ឋ​នៅ​ត្រើយ​កោះ​ទន្ទឹង​រងចាំ​ចង់​បាន​ស្ពាន​ថ្មី​។​លោក​ពៅ​សុន​បាន​និយាយ​ថា​ស្ពានដែក​នេះ​មាន​ប្រវែង​ជាប់​80​ម៉ែត​ហើយ​សាងសង់​អោយ​បាន​ខ្ពស់​ជាង​មុន​ងាយស្រួល​ដល់​អ្នកនេសាទ​បើកទូក​ចេញចូល​ទៅ​សមុទ្រ​បាន ។

​លោក ពៅ សុន និយាយថា លោក​មាន​ការ​ព្រួយ​បា​រម្ម​ខ្លាច​បាក់​ស្ពាន​ខ​ណះ​ពេល​មាន​ការយឺតយ៉ាវ​ក្នុង​ការសាងសង់​ថ្មី ។​

​លោក ជី​ង គួង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពត​បាន​និយាយប្រាប់​កាលពីរ​ដៀល​ថ្ងៃទី​22​កក្កដា​នេះ​ស្ពានដែក​ទៅកាន់​ត្រើយ​កោះ​នេះ​មាន​គម្រោង​សាងសង់​ហើយ ។

​លោក​អះអាង​ថា មិនដឹង​ខែ​ណា​នោះ​ទេ​-​តែ​បើ​តាម​គម្រោង​ត្រូវ​ចាប់​ការសាងសង់​នៅ​ឆ្នាំ 2020​នេះ ។ បើតាម ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​ធ្លាប់​បាន​ចុះទៅពិនិត្យ​មើល​ស្ពាន​នោះ​ម្ដង​ដែរ​នៅ​ពាក់កណ្ដាល​ឆ្នាំ 2019 ។ ឯកឧត្តម ជាវ តា​យ ធ្លាប់បាន​ប្រកាស​ប្រាប់​ព​ល​រដ្ឋ​រស់នៅ​សង្កាត់​ត្រើយ​កោះ​ថា​និង​សង់ស្ពាន​ថ្មី​ជូន​ពលរដ្ខ​រស់នៅ​លើកោះ​មួយនេះ ។ បើ​តាម​ប្រភព័​ពត៏មាន​មួយ​បាន​បង្ហើប​ប្រាប់អោយដឹង​ថា ស្ពាន​ទៅ​កាន់​ត្រើយ​កោះ​យឺតយ៉ាវ​សង់​ថ្មី​ដោយសារ​ច​ចារ​តម្លៃ​គ្នា​មិនត្រូវ ៕