ព្រៃកោងកាង​លិច​ទឹក​នៅ​ខេត្ត​កែប ប្រឈម​នឹង​ការទន្ទ្រាន​កាន់កាប់​យ៉ាង​រាលដាល​

​កែប ៖ ប្រភព​ពី​ប្រជាពលរដ្ឋ នៅ​ភូមិ អំពែង នៅ​ភូមិ​អង្កោល ឃុំ អង្គោល ស្រុក ដំណាក់​ច ង្អើ​រ ខេត្ត​កែប បានឲ្យដឹងថា ដីព្រៃ​កោង កាង​លិច ទឹក​នៅ​ក្នុង មូលដ្ឋាន ពួក​គាត់​ជាប់​មាត់សមុទ្រ កំពុង​ត្រូវបាន​អ្នកមាន​លុយ​អ្នក មានអំណាច ប្រើ​គ្រឿងចក្រ ឈូសឆាយ​ហ៊ុមព័ទ្ធ​យក ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រជាពលរដ្ឋ​បាន លើកឡើងថា លោក សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប និង​ប្រធាន មន្ទីរ​ពាក់ព័ន្ធ ក្នុង​ខេត្ត​កែប មិន ទាន់​ចាត់វិធានការ ទប់ស្កាត់​ករណី​អ្នក មាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់ កាប់​ដីព្រៃ កោង​កាង​លិច​ទឹក ក្នុងភូមិ​អំពែង​និង​ភូមិ​អង្កោល ឃុំ​អង្គោល នៅឡើ យ​ទេ​។​

​ជាងនេះទៅទៀត មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់​ស្រុក​ហាក់ដូច ជា​ញញើត​នឹង ឥទ្ធិពល​ឈ្មួញ មាន​អំណាច​ហើយ​បណ្តោយ​ឲ្យ​ឈ្មួញ ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃកោងកាង​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​ទៅវិញ​។​

​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ថ្មីៗ​នេះ​ឈ្មួញ បាន​ប្រើ​គ្រឿង ចក្រ​ឈូសឆាយ កាយ​ព្រំដី​ហ៊ុម​ព័ទ្ធ យក​ព្រៃកោងកាង​លិច​ទឹក ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន ។​

​ទង្វើ​របស់​ឈ្មួញ គឺជា​ភស្តុតាង បង្ហាញថា ឈ្មួញ​មិន​ញញើត ក្នុង​ការទន្ទ្រាន​កាន់កា ប់​ដីព្រៃ កោង​កាង​លិច​ទឹក​នោះទេ ព្រោះ​លោក លោក សោម ពិសិដ្ឋ អភិបាល ខេត្ត​មិន​ហ៊ាន ចាត់វិធានការ ទប់ស្កាត់​សកម្មភាព របស់​ក្រុម​ឈ្មួញ​ឡើយ​។​

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កែប បាន​លើកឡើង​ថា ប្រសិនបើ លោក អ​ភិ បាល ខេត្ត​កែប ក៏ ដូចជា​ប្រធាន មន្ទី​រក​សិ កម្ម និង ប្រធាន​មន្ទីរ បរិស្ថាន​ខេត្ត​កែប ព្រមទាំង​មន្ត្រី រដ្ឋបាល​ជលផល មិនមាន​វិធានការ ច្បាស់លាស់ ក្នុង​ការទប់ស្កាត់​សកម្មភាព ទន្ទ្រាន​កាន់កាប់​ដីព្រៃ​កោង កាង​លិច​ទឹក​នោះ គឺ​គ្មាន​ឈ្មួញ​ណា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

​បញ្ហា​នេះ​ជា​រឿង​ដែល ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិនគួរ មើលរំលង​តទៅទៀត​ទេ ព្រោះ​ឈ្មួញ​កំពុង ប្រើ​គ្រឿង​ប្រើ​កម្លាំង​កាប់ឆ្ការ ហ៊ុមព័ទ្ធ​ដី​ព្រៃ កោង​កាង​លិច​ទឹក​ក្នុងភូមិ​អំពេ​ង ភូមិ​អង្គោល ស្ថិតក្នុង ឃុំ អង្គោល យក​ធ្វើជា​កម្មសិទ្ធិ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ការ ឃុបឃិត​គ្នស ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន ធ្វើ​អ្វីៗ​តាម តែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ ហើយ​ព្រៃកោងកាង​លិច ទឹក រាប់សិប​ហិកតា ក៏​មិន​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង មហន្តរាយ​ដែរ​៕

​អ្នកសារព័ត៌មាន​យើង បាន​ភ្ជាប់​ទូរ​សព្ទ័ ទៅ​លោក ផឹង បូ​រិន្ទ​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត​តា​កែប ដើម្បី​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ និង​ការ កាប់ឆ្ការ​ព្រៃ​លិច​ទឹក នៅ​ភូមិ​អំពែង នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់ ចង្អើរ ខេត្ត​កែប ទូរស័ព្ទ​របស់ លោក ប្រធា ន​មន្ទីរ ខ​ល​ចូល​២​ដង​ហើយ មិនមែន​អ្នក​លើក​ទេ​។​

​លោកស្រី គឹម ចា​ន្នី អភិបាល ស្រុក​ដំ​ណា ក់​ចង្អើរ បានឲ្យដឹងថា លោក ស្រី និង​រក​វិ ធាន​ការទប់ស្កាត់ ការ​កាប់ឆ្ការ​ព្រៃ​ក​កា​នេះ​ឱ្យបាន​។​

​អភិបាល ខេត្ត​កែប លោក សោម ពិសិដ្ឋ បាន​ថ្លែង​ប្រាប់ អ្នកយកព័ត៌មាន​យើង ឲ្យដឹងថា លោក និង រក​វិធាន ការទប់ស្កាត់ អ្នក​កាប់ ឆ្ការព្រៃ​កោង កាង​លិច​ទឹក ធ្វើជា​កម្មសិទ្ធិ មក​ដាក់​ទោ ស​តាមច្បាប់​។​
​លោក​បាន​បន្តទៀតថា ស្រី​កោង​តាង​គឺ​ជា​សម្បត្តិ ធនធានធម្មជាតិ មិន​អាច​អ្នក​ណា​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​បានទេ​។​