​រថយន្តក្រុង​ដឹក​អ្នកដំណើ​របុក​នឹង​រថយន្ត​ដឹកទំនិញ​ធន់​ធំ​យី​ឌុប​រង​ការខូចខាត​ទាំង​ ​សងខាង​ទៅមុខ​លែងរួច នៅ​ចំណុច​ផ្លូវ​ ​កោង​ទល់មុខ​និង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ក្នុង​ក្រុង​កំពង់ឆ្នាំង​

កំពង់ឆ្នាំង ៖ នៅ​ព្រឹក​ថ្ងៃទី 24 ខែកក្កដា​ ឆ្នាំ 2020 វេលា​ម៉ោង 5:45​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​ក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បើកបរ​ក្នុង​ស្ថានភាព​លឿន​និង​ឆ្លងផ្លូវ​កោង​បាន​ជ្រុល​ទៅ​បុក​និង​រថយន្ត​ធុន​ធំ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​ស្រុង​ទៅមុខ​លែងរួច ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​ លើ​នេះ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវ​កោង​ទល់មុខ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ 89​និង​ 90​ស្ថិតនៅ​ក្នុង​សង្កាត់​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគរបាល​ចរាចរ​ក្រុង​កំពង់ឆ្នាំង​ដែល​ស្ថិត​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យដឹងថា​រថយន្តក្រុង​ដឹក​អ្នក​​ដំណើរ​ពាក់​ផ្លាកលេខ​ភ្នំពេញ​3B, 32 68 បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​មក​ត្បូង​មកដល់​ចំណុច​ផ្លូវ​កោង​អែប​និង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​យក​ចង្កូត​មិនទាន់​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​យី​ឌុប ពាក់​ស្លាក​លេខ 3A,56 58​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​បណ្ដាល​ឱ្យ​ចំ​ធុងសាំង​ខាងឆ្វេង​និង​បែក​កង់​ខាងឆ្វេង​ទៅមុខ​លែងរួច និង​បណ្ដាល​អោយមាន​ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុចកើតហេតុ ខាងលើ​នេះ​ផងដែ​រ ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​​លើ​នេះ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់​​ឆ្នាំ​ង​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្តក្រុង​ឈ្មោះ មុំ លី​ឆុង អាយុ​២១​ឆ្នាំ មាន​ស្រុក​​កំណើត​នៅ​ភូមិ​ច្រក​ជី​ឃុំ​កំពែង​ស្រុក​គីរីវង់​ខេត្ត​តាកែវ​នាំយក​ទៅ​ធ្វើការ​ពិនិត្យ​ទឹកនោម​នូវ​សារធាតុ​ញៀន​ផងដែរ ។​

​បច្ចុប្បន្ន​រថយន្ត​ទាំង 2 គ្រឿង​នៅ​កន្លែងកើតហេតុ​រង់ចាំរ​ថយ​ន្ត​ស្ទូច​នាំយក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ ។​

​គួរបញ្ជាក់​ផងដែរ​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​បាន​បណ្ដាល​
​ឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិ​តមនុស្ស​ឡើយ ៕