ភ្នាក់ងារ​អេអឹ​ម​ខេ​ម្នាក់​នៅ​ស្រុក​កំពង់ត្រាច ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​កាប់​ប្រហា​ជាច្រើន​ដាវ បណ្ដាលឲ្យ​ស្លាប់​

កំពត ៖ នៅ​យប់​ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ 2020 នៅវេលា ២៣.២០​នាទី​ទល់​មុខផ្ទះ​សំ ណាក់ វិសាល លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣៣ ស្ថិតក្នុង​ភូមិ កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក កំពង់ត្រាច​ខេត្តកំពត​។

​មាន​ករណី កាប់​គ្នា បណ្ដាលឲ្យ​ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ បង្កឡើង​ដោយ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ​មាន​ចំនួន​០៦​នាក់ ជិះ​ម៉ូតូ​០៣​គ្រឿង ប្រដាប់ ដោយ​ដាវ​គ្រប់​ដៃ បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជន រងគ្រោះ​ចំនួន​៦​ដាវ​ជន​រង គ្រោះ ឈ្មោះ ភួង យាុំង ភេទ​ប្រុស​អាយុ ២០​ឆ្នាំ​បុខ​របរ​ភ្នាក់ងារ អេអឹ​ម​ខេ ស្រុកំ​ពង់​ត្រាច​(​ស្កា​ប់​)​មាន​ស្រុកកំណើត នៅ​ភូមិ​បុស្ស​ត្របែក ឃុំ ត្រពាំង​ព្រីង ស្រុក​ទឹក ឈូ ខេត្ត​កំពត​។​

​និង​មិត្រ​ភ័ក្ត រួម​ការងារ ឈ្មោះ ហុំ​ពិសិដ្ធ​រត់​រួច​ក្រោយ ពី​ធ្វើ​សកម្មភាព​រួច ជន​ស ង្ស័​យ បាន​ជិះ​ម៉ូតូ​គេច​ទៅ​ទិស ខាងលិច​បាត់ សាកសព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​។​