​អភិបាលខេត្ត​កែប ព្រមាន​ខ្លាំងៗ មិន​ថា អ្នកធំ​ឬ​តូច​ទេ បើ​យក​ដី​រដ្ឋ កុំ​សង្ឃឹម​ទទួល​បណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ឲ្យសោះ​

​ជាច្រើន​ដង​ហើយ ដែល​រដ្ឋបាល ខេត្ត​កែប តែងតែ​ឈឺក្បាល វិលមុខ និង​ការចុះ ដោះស្រាយ ករណី​វាទទី​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ របស់​ខ្លួន​ពី សំណាក់​ជន ខិលខូច មួយចំនួន ដែល​តែង តែ​ចង់​បាន មិន​ចេះ​ឈប់​។​

​ដូចជា​ករណី​ថ្មីៗ នេះ មានការ​ឆ្លៀត ឱ កាស រៀប​ខឿន​ថ្ម​ព័ទ្ធ យក​ដី​ឆ្នេរ​កាប់ឆ្ការ​ព្រៃ​លិច​ទឹក ចាក់ដី​លុប ព្រៃ​កង​កាង​ជាដើម​។​

​ជុំវិញ​ករណី ទាំងនេះ អភិបាល ខេត្ត​កែប បាន​ព្រមាន ទៅ​ជន​ទាំង នោះ​ថា កុំ​សង្ឃឹម នឹង​ទទួលបាន បណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​ឱ្យ​សោះ បើទោះបី ផែនការ​ពួក គេ​បាន ជោគជ័យ​ក៏​ដោយ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​បូក​ស រុប​លទ្ធផល​ការងារ របស់​ក្រុម​ការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខេត្ត​កែប ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ អនុវត្ត​កម្មវិធី នយោបាយ និង យុទ្ធសាស្ត្រ​ច តុ​កោណ ដំណាក់ កា ល​ទី ៤​ប្រចាំ​ឆមាស​ទី​១ នៅ​សាលប្រជុំ​ខេត្ត​កែប លោក សោម ពិសិដ្ឋ អភិ​បា ល នៃ​គណៈ អភិ​បា ល​ខេត្ត​កែប​បាន​មាន ប្រសាសន៍​ខ្លាំងៗ ដោយ​ផ្តាំ​ទៅ​ក្រុម​ឈ្មួញ ដែល​ឆ្លៀត​យក​ដី​រដ្ឋ ។​

​លោក​បាន​បញ្ជាក់ថា ថ្មីៗ​នេះ​មាន​ជន​ឆ្លៀតឱកាស​មួយចំនួន បាន​ជួល​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ មួយ​ទ្វេ​ជា ១០ ឱ្យ​រៀប​ខឿន​ព័ទ្ធ​យក​ដី​ឆ្នេរ​ទាំងយប់​ទាំង​ថ្ងៃ ក៏ដូចជា​ជួល​ក្រុម​ពលរដ្ឋ ឱ្យ​កាប់ឆ្ការ​រុករាន​យក​ដី​ព្រៃ ដើម្បី​ធ្វើជា​កម្មសិទ្ធិ ឯកជន ទង្វើ​ទាំងនេះ គឺ​ជំរុញ​ពលរដ្ឋ ឱ្យ​រង​គ្រោះ ជំនួស​ខ្លួន ដើម្បី​ផលប្រយោជន៍​ខ្លួន និង​បក្សពួក​។​

​លោក​បាន​សង្កត់ធ្ងន់ថា យើង​បាន កំ​ណ ត់ មុខសញ្ញា​ជន​ទាំ ង​នោះ​រួច ហើយ ដើម្បី​ធ្វើការ​ទៅតាម​ផ្លូវច្បាប់​៕