ប័ណ្ណ​ក្រីក្រ​ចំនួន ៣៨​ប័ណ្ណ ត្រូវបាន​ប្រគល់​ជូន​គ្រួសារ​ក្រីក្រ​នៅ​ឃុំ​អង្កោល​ចំនួន​២៥ គ្រួសារ និង​ឃុំ​ពងទឹក​ចំនួន ១៣ គ្រួសារ

កែប ៖ នា​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃ​គណ​អភិបាលខេត្ត​កែប រួម​ដោយ​ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុក ថា អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ស្រុក ដំណាក់​ចង្អេី​រ អញ្ជើ​សំណេះសំណាល និង​ចែក​បណ្ណ​សមធម៌​ជួន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ឃុំ​អង្កោល និ​ឃុំ​ពងទឹក ។​

​ថ្លែង​ក្នុង​ឱកាស អញ្ជើញ​ផ្តល់​ប័ណ្ណ​ក្រីក្រ ជូន​ប្រជាព​រដ្ឋ ក្នុង​ឃុំ​អង្កោល និង​ឃុំ​ពង់​ទឹក ស្រុក​ដំណាក់​ចង្អេី​រនេះ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត មាន ប្រសាសន៍ថា គោលនយោបាយ​គាំពារ​សង្គម និង​វិធានការ​ជំនួយ​សង្គម​របស់​រាជ​រដ្ឋាភិបាល​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មាន​បណ្ណ​ក្រីក្រ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទូទាំង​ប្រទេស ត្រូវតែ​អនុវត្ត​តាម​បច្ចេកទេស ដែល​ផ្តល់ជូន​ដោយ​ក្រសួង​ផែនការ ត្រូវ​កំណត់​អត្ត​សញ្ញា​កម្ម​គ្រួសារ​ក្រីក្រ​តាម​ការស្នើសុំ និង​ធ្វើ​បច្ចុប្បន្នភាព ប័ណ្ណ​សមធម៌​ចាស់ ក្នុង​ឧបត្ថម្ភ សាច់ប្រាក់​អោយចំ​គោលដៅ សំដៅ​ជួយ​សម្រួល ការលំបាក និង​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​មូលដ្ឋាន ក្នុងអំលុងពេល​ជួប​វិបត្តិ​ជំងឺ​កូវី​ដ ១៩ នេះ​។​

​ឯកឧត្តម​បន្ថែមថា នេះ​គឺជា​ការគិតគូរ យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជា​បងប្អូន​ប្រជាពលរដ្ឋ គ្រប់ពេលវេលា​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​អភិបាលខេត្ត បាន​ក្រើនរំលឹក ដល់​បងប្អូន​ទាំងអស់​ត្រូវ​ខិតខំ​ប្រប​ករបរ​រក ប្រាក់ ចំណូល​បន្ថែម ដូច​ជា​ការ​ចិញ្ចឹមសត្វ ដាំ​ដំណាំ​រួមផ្សំ និង​ការងារ​ផ្សេងៗ​ទៀត ដើម្បី​ទំនុកបំរុង​ជីវភាព​គ្រួសារ​អោយបាន​ល្អ​ប្រសើរ​ឡើង និង​កុំ​ភ្លេច​ការពារ​ខ្លួឯ​ង កុំអោយ​ឆ្លង​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូវី​ត​១៩ តាមរយៈ​ការអនុវត្ត​អោយ​បាន​ជាប់​ជាប្រចាំ នូវ​វិធានការ​រក្សា​អនាម័យ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដូច​អ្វី​ដែល​ក្រុម​ការងារ​គ្រប់​ថ្នាក់ តែងតែ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​។ ក្រៅពី​នេះ​សូមអោយ​បងប្អូន ចូលរួម​ក្នុ​ចលនា​ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួមដៃគ្នា​ជាមួយ​អាជ្ញាធរ រក្សា​ភាព​សុខក្សេមក្សាន្ត​នៅក្នុង​មូលដ្ឋាន​របស់​យើង ត្រូវ​ជៀស​អោយ​ឆ្ងាយ ពី​ល្បែងស៊ីសង អំពើ​អបាយមុខ និង​អំពើ​ល្មើស​ច្បាប់​ផ្សេងៗ​។​

​ក្នុងឱកាស​នោះ ផងដែរ ឯកឧត្តម​អភិបាលខេត្ត បាន​ឧបត្ថម្ភ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំងពីរ ម្នាក់​ចំនួន ១០០,០០០៛ មេភូមិ ១១​នាក់ ក្នុង​នោះ​ម្នាក់​ចំនួន ៥០,០០០៛ និង​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ៣៥​គ្រួសារ ដែល​ទទួលបាន​ប័ណ្ណ​ក្រីក្រ ក្នុង​មួយ​គ្រួសារ ទទួលបាន ថវិកា​២០,០០០៛ ។​

​បន្ទាប់​ពី​សំណេះ​សណា​ល និង​ចែក​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​រួច ឯ​ត្ត​ម​អភិបាលខេត្ត បាន​អញ្ជើញ​ទៅ​សួ​សុខទុក្ខ និង​នាំយក​ថវិកា​មួយចំនួន ជូន​លោក ម៉ី ជី ប្រធាន​ក្រុមប្រឹក្សា​ឃុំ​អង្កោល ដែល​កំពុង​មាន​ជុំងឺ សម្រាក​ព្យាបាល​នៅ​ផ្ទះ​ផង​ដែរ ។​