​អគ្គនាយិកា​ក្រុមហ៊ុន​ដា​ណា​ទ្រី​លើកទឹកចិត្ត​ឲ្យ​ក្រោកឈរនិង​ហ៊ាន​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន

អគ្គនាយិកា​ក្រុមហ៊ុន ដា​ណា​ទ្រី​ថា ស្ត្រី​ត្រូវ​ប្តូរ​ផ្នត់គំនិត និង​ខិតខំ​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន ដើម្បី​ប្រែក្លាយ​ទំនៀមទម្លាប់ ពី​ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ មក​ជា​ស្ត្រី​ឆ្នើម​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន ហើយ​ជួយ​រក​ប្រាក់ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។

​អគ្គនាយិកា​ក្រុមហ៊ុន ដា​ណា​ទ្រី លោកស្រី ទ្រី ដា​ណា បាន​លើកឡើង​ក្នុង​ពិធី​ប្រគល់​រង្វាន់​បុគ្គល​ឆ្នើម​ប្រចាំ​ខេត្ត​កំពត​កាលពី​ចុង​សប្តាហ៍​មុន​ថា ស្ត្រី​ទាំងអស់​គួរ​ពិចារណា និង​ផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ខ្លួន​និង​ចេះ​រៀបចំ​ផែនការ​ជីវិត​ឲ្យបាន​ត្រឹមត្រូវ កុំ​រស់នៅ​ធ្វើ​តែ​ស្ត្រី​មេផ្ទះ​តែមួយ​មុខ ហើយ​អង្គុយ​រងចាំ​ចាយ​តែ​លុយ​របស់​ប្តី​។

​លោកស្រី​បន្ត​ថា ស្ត្រី​ត្រូវ​បាន​គេ​លើ​ក​តម្កើន​ជា​អទីភាព និង​ត្រូវ​បាន​ផ្តល់​សិទ្ធ​ស្មើ​និង​បុរស ដូច្នេះ​ស្ត្រី​ក៏​មាន​សិទ្ធ​ក្នុងការ​ធ្វើ​អ្វីៗ​ទៅតា​មក្តី​ស្រមៃ​របស់ខ្លួន ជា​ពិសេស​មាន​សិទ្ធ​ក្នុង​ការរៀបចំ​សេដ្ឋកិច្ច​គ្រួសារ​និង​ធ្វើ​ជា​អ្នករៀបចំ​ដំណើរ​ជីវិត​របស់​ខ្លួន មិនមែន​រស់នៅ រង់ចាំ​តែ​បម្រើ​ប្តី និង​កូនចៅ​នោះទេ ។
​លោកស្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ន​មាន​ស្ត្រី​ជា​ច្រើន បាន​ក្លាយជា​អ្នកដឹកនាំ​ក្នុង​កិច្ច​ការងារ​បម្រើ​ប្រទេសជាតិ ហើយ​ស្ត្រី​មួយចំនួនទៀត​ក៏​បាន​ទទួល​ជោគជ័យ​លើ​មុខ​ជំនួញ​របស់ខ្លួន​ផងដែរ ជាក់ស្តែង​ម្ចាស់​ដេប៉ូ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី​ប្រចាំ​ខេត្ត​កំពត​(NNP) លោក​ស្រីណើ ចាន់​ដា បាន​ពង្រីក​ទីផ្សារ​របស់​ខ្លួន​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត និង​អាច​រក​ប្រាក់ចំណូល​បាន​យ៉ាងច្រើន និង​បាន​កំពុង​ដឹកនាំ​ស្ត្រី​ជា​ច្រើនរ​យក​នាក់​ក្នុង​ខេត្ត​កំពត ឲ្យធ្វើ​ដំណើរ​ឈ្ពោះ​ទៅរក​ភាពជោគជ័យ​ក្នុង​ជីវិត​ជាមួយគ្នា ។

​លោកស្រី​បន្ថែមថា ស្ត្រី​ត្រូវ​តែ​ជឿ​កជាក់​លើ​ខ្លួនឯង និង​ហ៊ាន​កំណត់​ផែនការ​ជីវិត និង​ក្លាហាន​កែប្រែ​ជោគវាស្នា​របស់​ខ្លួន កុំ​រស់​នៅ​ដូច​ជា​ជនរងគ្រោះ​នៅក្នុង​សង្គម​។

​លោកស្រី​បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​ទាំងអស់​ឲ្យ​ត្រូវ​មាន​សង្ឃឹម​ក្នុង​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ ព្រោះ​គ្មាន​រឿង​អ្វី​ពិបាក ឬ​ហួស​ពី​សមត្ថភាព​របស់​ស្ត្រី​នោះទេ ជាក់ស្តែង​នៅក្នុង​អន្តរកាលកូ​វីដ​១៩ ក្រុមហ៊ុន របស់​លោកស្រី​គ្មាន​ផល​ប៉ះពាល់​ទេ ថែម​ទាំង​រក​ផលិតផល​លក់​ស្ទើរ​មិនទាន់​ថែមទៀត​ផង ក៏​ដោយសារ​តែ​ស្ត្រី​ដែល​ជា​ភ្ញាក់​ងារ​ចែកចាយ​មាន​សមត្ថភាព ។

​ជាមួយ​ក្នុងឱកាស​នោះ​ដេប៉ូ​ចែកចាយ​ម្ចាស់​ដេប៉ូ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ដា​ណា​ទ្រី​ប្រចាំ​ខេត្ត​កំពត​(NNP) លោក​ស្រីណើ ចាន់​ដា ក្រៅ​ពី​បាន​ជួយ​លើ​សកម្មភាព​កិច្ចកា​រ​សង្គម ពិសេស​ដំណាក់កាល​ស្ថានភាព​ពិភពលោក​ជួប​វិបត្តិ​នូវ​ជំងឺ​កូវី​ដ​១៩ ជួយ​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា​ខ្វះខាត​និង​ងាយ​រងគ្រោះ មួយចំនួន ។​តំណាង​ចែកចាយ​ប្រចាំ​ខេត្ត​កំពត​ក៏​បាន​រៀបចំ​កម្មវិធី​លើកទឹកចិត្ត​ជូន​រង្វាន់​សម្រាប់​បុគ្គល​ឆ្នើម​ប្រចាំ​ខេត្ត​កំពត មាន ម៉ូតូ និង​ជញ្ជៀន​ពេជ្រ​ជាច្រើន​វង់ ហើយ​ដេប៉ូ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន ដា​ណា​ទ្រី​ប្រចាំ​ខេត្ត​កំពត នៅតែ​បន្ត​ជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ក្នុង​ខេត្ត​កំពត​ឲ្យ​ហ៊ាន​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង និង​ផ្តល់​ជូន​រង្វាន់​ជា​បន្តបន្ទាប់​ទៀត ៕​វឹង​