ក្ដៅ​ហុយៗ​តែម្ដង​…​លោក​ឧកញ៉ា ឃី ថា​យ ហ៊ាន​ផ្គើន​និង​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​ដោយ​បាន​សហការគ្នា​យ៉ាង​ល្អ ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​ធម្មការ ចាប់​ព្រះសង្ឃ​ដាក់​ក្នុង​ឡាន​ទៅ​គំរាម មិន​អស់ចិត្ត​ក៏​ដេញ​ព្រះសង្ឃ ចេញពី​វត្ត​អារាម​ដោយសារ​ចង់​បាន​ដី​…

​ខេត្តតាកែវ ៖ ព្រះគ្រូ​ចៅអធិការ​វត្ត​សូ​សារ និង​លោកតា​អាចារ្យ គណៈកម្មាធិការ​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​សូ​សារ រួម​និង​ព្រះសង្ឃ​ចំនួន​៣​អង្គ​គង់នៅ​ក្នុង​វត្ត​សូ​សារ « ឬ​ហៅ​ថា​វត្ត​ភ្នំ​សូ​សារ » បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​យក​ព័ត៌មាន​អង្គភាព​យើង​ថា នៅ​រសៀល​ថ្ងៃ​ចន្ទ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សម្ដេច​ព្រះសង្ឃរាជ ន​ន្ទ ង៉ែត សម្ដេច​សង្ឃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម្ដេច​អគ្គ​មហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្ដេច​គតិបណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន ដើម្បី​ជួយ​អន្តរាគមន៍​សុំ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ដែល​មាន​ក្រុមហ៊ុន​គ្រឿងចក្រ​មក​ជីក​កាយ​ដី​ជើងភ្នំ​សូរ​សារ រហូត​មាន​ការចាប់​ព្រះសង្ឃ​ដាក់​រថយន្ត​ដឹក​មក​ខេត្ត​តាកែវ​ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​វត្ត​សូរ​សា ដោយ​ស្ថិត​នៅក្នុង ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត ដែល​បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​កំពត​ខេត្ត​កំពង់ស្ពឺ​និង​ខេត្ត​តាកែវ​បាន​បែក​ចែក​កាត់​មក​ឲ្យ​រដ្ឋបាល​ខេត្ត​តាកែវ​ជា​អ្នកគ្រប់គ្រង​ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ក្ដួច ឃុំ​ត្រពាំង​ក្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​មកដល់​បច្ចុប្បន្ន​សព្វថ្ងៃ​នេះ​។​

​ព្រះ​តេជគុណ សួន រតនា ព្រះគ្រូ​ចៅអធិការ​វត្ត​សូរ​សា បាន​បញ្ចាក់​រៀបរាប់​អំពី​សាច់​រឿង​ដែល​ក្រុមហ៊ុន​គ្រឿងចក្រ​ឈូសឆាយ​យក​ដី​វត្ត​សូ​សា​នេះ​ថា ÷ នៅ​ចន្លោះ​ខែ​មេសា​និង​ឧសភា ដោយ​មាន​លោក ឃី ថា​យ បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ដី​ជើង វត្តភ្នំ​សូរ​សា រហូត​មាន​ការប៉ះពាល់​ដល់​ដី​វត្តភ្នំ​សូរ​សារ​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហើយ​ក៏​រាយការណ៍​ជូន​ទៅ​លោក​កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់ តែ​មិន​មាន​ការ​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​និង​លោកតា​អាចារ្យ​គណៈកម្មការ​នោះ​ទេ​។

​រួច​មក​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ភ្នំ​សូរ​សារបាន​ថត​រូបភាព​ដែល​គ្រឿងចក្រ​កំពុង​ឈូសឆាយ​យក​ដី​ភ្នំ​វត្ត​សូ​សារ​បង្ហោះ​ក្នុងសង្គម​ហ្វេ​សប៊ុក​របស់​ព្រះ​តេជគុណ​ផ្ទាល់​នឹង​ដាក់​ខំ​មិន​ចូល​ទៅ​ផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​សម្ដេចអ​គ្គ​មហាសេនា​ធិបតី​តេជោ​ហ៊ុន​សែន​។​

​បន្ត​រហូត​ដល់​ដើម ខែមិថុនា ឆ្នាំ ២០២០ លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​ត្រាំកក់​រួម​និង​មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់ បាន​មក​ដល់​ទីតាំង​ចំណុច​កន្លែង​លោក ឃី ថា​យ ឈូសឆាយ​ដី​វត្ត​នោះ តែ​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​និង​គ្រឿងចក្រ​នោះទេ ហាក់បីដូច​បើកដៃ​ឲ្យ​ក្រុមហ៊ុន​ឈូសឆាយ​យក​ដី​ភ្នំ​វត្ត​សូរ​សារ​នោះ​បានដៃ ហើយ​កាយ​ជា​ទ្រង់ទ្រាយ​ធំ​របស់​លោក​ឧកញ៉ា ឃី ថា​យ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការឈូសឆាយដី​ភ្នំ​វត្ត​សូរ​សារ​នេះ​លោក​ឧកញ៉ា ឃី ថា​យ បាន​អាហ្នឹង​បាន​អះអាង​ថា​គាត់​ទាក់ទង​លោក​អភិបាលស្រុក​ត្រាំកក់​រួច​ហើយ​គឺ​លោក កៅ វគ្គ​សែ​ល រួច​លោក​ឧកញ៉ា​នោះ​បាន​និយាយថា​លោក​គ្មាន​សិទ្ធិ​អ្វី​នៅលើ​ភ្នំ​នេះ​ទៀត​ទេ​។​
​ព្រះគ្រូ​ចៅអធិការ​វត្តភ្នំ​សូរ​សារ​បង្ហោះ​ជូនដំណឹង​នេះ​ឲ្យ​មហាជន​នៅ​តាម​សង្គម​ហ្វេ​សប៊ុក​របស់​ព្រះ​តេជគុណ ចាប់តាំងពី​ថ្ងៃ​នោះ​មក​លោក​អភិបាលស្រុក​ត្រាំកក់​បាន​បង្ខំ​ឲ្យ​ព្រះចៅអធិការ​វត្ត​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​មុខ​លោក​ឧកញ៉ា ឃី ថា​យ ។​

​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ ព្រះ​មេគ​ណៈ​សង្ឍ​ខេត្ត មាន​ព្រះ​តេជ​គុណ កែវ សាវ៉ន គង់នៅ​វត្ត​តុំ និង​ព្រះ​បាឡាត់​គុណ​ខេត្ត ព្រះ​តេជគុណ យ័​ន្ត វាសនា គង់នៅ​វត្ត​សីហ​:​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​។​

​លោក​អភិបាលស្រុក​ត្រាំកក់​និង​មន្ត្រីក្រោមឱវាទ​រួមទាំង​ក្រុម​លោក​ឧកញ៉ា ឃី ថា​យ ជាដើម​ទង្វើ​នៃ​ការឈូសឆាយដី​និង​បណ្ដេញ​ព្រះចៅអធិការ​វត្ត​ភ្នំ​សូរ​សារ​មិន​អាច​ទទួលយកបាន​ទើប​មេ​គណៈសង្ឃ​ខេត្តតាកែវ​មន្ទីរ​ធម្មការ​ខេត្តតាកែវ​ធ្វើ​របាយការណ៍​បិទ​វត្ត ។

ចាប់ពីពេលនោះ​មក​វត្តភ្នំ​សូ​សារ ត្រូវ​បាន​បិទ​និង​ដេញ​ព្រះសង្ឃ​ចេញ​កាលពី​ថ្ងៃ​ទី ០៤ ខែកក្កដា ឆ្នាំ ២០២០ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ព្រះសង្ឃ សួន រតនា ព្រះគ្រូ​ចៅអធិការ​វត្តភ្នំ​សូរ​សារ​និង​ព្រះសង្ឃ​ចំនួន 3 អង្គ​ទៀត​គង់នៅ​វត្ត​ទួល​ចឹក ។

​នៅ​រសៀល​ថ្ងៃ​នេះ​ដែរ អង្គភាព​យើងខ្ញុំ​បាន​ទាក់ទង​ទៅ​លោក​ឧកញ៉ា ឃី ថា​យ ដែរ​ពាក់ព័ន្ធ​រឿង​យក​ដី​វត្តភ្នំ​សូ​សារ តែ​លោក​ឧកញ៉ា​ប្រាប់ថា​លោក​មិន​មាន​ពាក់ព័ន្ធ​រឿង​ដី​វត្តភ្នំ​សូរ​សារ​ទេ ប្អូន​ចង់ដឹង​ច្បាស់​សួរ​ខាង​ការិយាល័យ ធម្មការ និង​សាសនា​ស្រុក​ត្រាំកក់ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ត្រាំកក់​ទៅ​ដឹង​ច្បាស់​ហើយ​ដោយ​លោក​កំពុងតែ​រវល់​បើកឡាន​ទៅ​ខេត្ត​ពោធិ៍សាត់ ចុង​ក្រោយ​លោក​ចុង​ក្រោយ​លោក​ឧកញ៉ា​ឆ្លើយ​ថា​លោក​មិន​ចង់បាន​ដី​របស់​វត្ត​ទេ​លោក​ធ្វើ​តែ​ដី​របស់​លោក​តែប៉ុណ្ណោះ​។​

​ជា​ចុងក្រោយ​លោកតា​អាចារ្យ​គណៈកម្មការ​រួម​នឹង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ភ្នំ​សូ​សារ​រួមទាំង​ព្រះគ្រូ​ចៅអធិការ​វត្ត​បាន​អំពាវនាវ ទៅ​ដល់​សម្ដេច​ព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​សម្ដេច​អគ្គ​មហាសេនាធិបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ព្រះ​តេជគុណ​រួមទាំង​លោកតា​អាចារ្យ​គណៈកម្មការ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ភ្នំ​សូរ​សារ​ផង ។​

​ដោយ​ដីភ្នំ​សូ​សារ​នេះ​មាន​លិខិតស្នាម​ទទួលស្គាល់ ពី​មន្ត្រី​អាជ្ញាធរ​ភូមិ​ឃុំ​រហូត​ដល់​ខេត្ត និង​ការិយាល័យ​ធម្មការ​ស្រុក រហូតដល់​ខេត្ត ក្នុង​ការស្នើ​សុំ​ដល់​សម្ដេច​សង្ឃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន កសាង​សមិ​ផលនាៗ​ក្នុ ង​វត្ត​បាន​មួយ​ចំនួន​ហើយ តែ​មកដល់​ពេល​នេះ​ចុះ​ហេតុម្ដេច​គ្រាន់តែ​ដូរ​រដ្ឋបាល​សោះ​ត្រូវ​បណ្ដេញ​ព្រះ​សង្ឍ​ចេញពី​វត្ត​បែបនេះ​។​

​នៅ​ថ្ងៃនេះ​ដែរ​អង្គភាព​យើងខ្ញុំ​មិន​អាច​ធ្វើ​ការទាក់ទង​បាន​ជាមួយ​ការិយាល័យ​ធម្មការ​និង​សាសនា​ស្រុក​ត្រាំកក់​បាន​ទេ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ស្រុក​ត្រាំកក់ ។​

​ពាក់ព័ន្ធ​រឿង​នេះ​ដែរ​អង្គភាព​យើងខ្ញុំ​នឹង​រង់ចាំ​ការឆ្លើយបំភ្លឺ​រៀង​រាល់​ម៉ោង​ធ្វើការ​ថ្ងៃ​ចន្ទ​ដល់​អាទិត្យ ក្រែង​មាន​ការប៉ះពាល់​ដល់​មន្ត្រី​អាជ្ញាធរ​នោះ​អង្គភាព​យើងខ្ញុំ​បាន​តាមរយ​:​លេខ​លើ​ផេ​កផ្ទាល់ ៕