លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ត្រូវ​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់​

ថ្មីៗ​នេះ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក កែ ប កត់ បាន​ដាក់​ពាក្យបណ្តឹង​៣​ច្បាប់ ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដោយសារតែ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ប្រព្រឹត្ត​អំពើ​ពុករលួយ​កិបកេង​ប្រាក់​លើកទឹកចិត្ត​ដែល​ត្រូវ​បែងចែក​ឲ្យ​មន្ត្រីក្រោមឱវាទ​យកទៅ​ចាយវាយ​តែម្នាក់ឯង​។

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី បានឲ្យដឹងថា អ្នក​ប្តឹង​លោក កែប កត់ គឺ​មាន​ទាំង​នាយរង​ខណ្ឌ នាយផ្នែក នាយ​សង្កាត់ និង​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជាច្រើន​នាក់​ក្នុង​ខេត្ត​រតនគិរី ព្រោះ​ពួកគេ​មិន​ពេញចិត្ត​នឹង​អំពើពុករលួយ​ពេញបន្ទុក​របស់លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ដែល​ជា​ចៅហ្វាយនាយ​។

​ពាក្យបណ្តឹង​នោះ​ក៏​បាន​ដាក់ជូន​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែល​មាន​លោក ឱម យ៉ិនទៀង ជា ប្រធាន​ផងដែរ ដូច្នេះ លោក កែប កត់ មិន​អាច​បិទ​បាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​ពេញ​បន្ទុក​របស់​ខ្លួន​បាន​ឡើយ​។​

​ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី បានឲ្យដឹងថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ត្រូវបាន​មន្ត្រី​ក្រោម​ឱវាទ​បើក​កកាយ​ជា​សាធារណៈ ដូច្នេះ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៅ​ក្រសួង​កសិកម្ម មិនគួរ​បណ្តែតបណ្តោយ តទៅទៀត​ទេ​។

​បើ​តាម​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី មួយចំនួន​ក៏​បានឲ្យ​ដឹង​ដែរថា ការដែល​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​កសិកម្ម​។
​ប្រការ​នេះ​ហើយ​ទើប​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករ បៀ​ង​ច្រើន​កន្លែង​ក្នុងស្រុក​អូរយ៉ាដាវ​និង​ស្រុក​អណ្តូងមាស យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ស្និទ្ធ​នឹង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី បានឲ្យដឹងថា កន្លង​មក​ដោយសារ​អា​ង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​កសិកម្ម ទើប​លោក កែប កត់ ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ជាក់ស្តែង​តាំងពី​ឆ្នាំ​២០១៦ រហូត​មក​គឺ​ប្រាក់​លើកទឹកចិត្ត​ឬ​ប្រាក់​អប្បហារ សម្រាប់​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​បាន​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ព្យាយាម​លាក់លៀម​បិទបាំង​កេងប្រវ័ញ្ច​យក​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​យ៉ាង​គឃ្លើន​បើ​សរុប​ទៅ​មិនតិច​ជាង​៣០០​លាន់​រៀល​នោះទេ​។ ដូច្នេះ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​នៃ​ក្រសួង​កសិកម្ម មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ជាពិសេស​ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្ត​រតនគិរី ត្រូវបាន​គេ​ដឹងថា កើតចេញពី​អំពើពុករលួយ​របស់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ។ មាន​ត​