កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ផ្សព្វផ្សាយ​ការងារ​ជំនាញ​កងរាជអាវុធហត្ថ និង​ប្រគល់​ប័ណ្ណ​ស​សើរ លិខិត​ស​សើរ​របស់​ក្រសួង​ការពារជាតិ​

ប៉ៃលិន ៖ កាលពី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ការងារ​ជំនាញ​កងរាជអាវុធហត្ថ និង​ប្រគល់​ប័ណ្ណ​ស​សើរ លិខិត​ស​សើរ​របស់​ក្រសួង​ការពារជាតិ ជូន​ដល់​នាយ​ទា​ហ៊ាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដែល​មាន​ស្នាដៃ ចំនួន ០៨​រូប ស្ថិតក្រោម​អធិបតីភាព លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​។​
នៅក្នុង​ឱកាស​នោះ លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណា​ឡុង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​មន្ត្រី​អាវុធហត្ថ​ខេត្ត​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​បាន​ល្អប្រសើរ ជា​ពិសេស​បាន​សហ​ប្រត្តិ​ការ​ល្អ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្ត ការពារ​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អប្រសើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​សុខសន្តិភាព​។​

​លោក​មេបញ្ជាកា​រក៍បាន​មានប្រសាសន៍​ជំរុញ​ដល់​នាយ​នាយរង​និង​ពល​អាវុធហត្ថ​ទាំងអស់​$​ត្រូវ​បន្ត​អនុវត្តន៍​អោយបាន​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ញត្តិ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ គោរព​វិន័យ តួនាទី ក្រមសីលធម៌ និង​លក្ខន្តិកៈ​របស់​កង​យោធពល​ខេមរភូមិន្ទ ការការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​អនុវត្តន៍​ការងារ​ភារះកិច្ច​ប្រកបដោយឆ​ន្ទះ ទំនួល​ខុស​ត្រូវ និង​ប្រសិទិ្ធភាព​ខ្ពស់ ជាពិសេស​បន្ត​ក្ដាប់​រាល់​សភាពការណ៍​កើតឡើង​ក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​និង​ចុះ​បង្ក្រាប​អោយបាន​ទាន់​ពេលវេលា​នូវ​រាល់​បទល្មើស​ដែល​កើតមានឡើង ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​យើង​។​

​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណា​ឡុង បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ចំពោះ​កង​រាជ​អាវុធ​ដែល​ទទួលបាន​នូវ​ប័ណ្ណ​ស​សើរ​និង​លិខិត​ស​សើរ​ពី​ក្រសួង​ការពារជាតិ​នៅពេលនេះ មិនមែន​កើតឡើង​ដោយ​គ្មាន​កិច្ចខិត្តខំ​ប្រឹងប្រែង លះបង់ តស៊ូ ព្យាយាម ស្មោះត្រង់ លើ​ការងារ​នោះទេ គឺ​វា​កើតចេញ​ពី​ការខិតខំ​ប្រឹង​ប្រែ​ងិង​ស្នាដៃ​ការងារ​ល្អ​តាំងពី​ចាប់ផ្តើម​រហូតមកដល់​ពេលនេះ​ហើយ​ថ្វីត្បិតតែ​វា​ជា​ក្រដាស​មួយ​សន្លឹក​ក៏ពិតមែន​តែ​វា​ជា​កិត្តិយស​និង​បង្ហាញ​ពី​ស្នាដៃ​ការងារ​ពិតៗ​ក្នុងនាម​កងកំលាំង​រាជ​អាវុធហត្ថ​ខេត្ត​ហើយ​ត្រូវ​នាំ​គ្នា​បន្ត​ស្មារតី​សាមគ្គីភាព​ដឹកនាំ អនុវត្តន៍​តួនាទី ភារៈកិច្ច​រៀងៗ​ខ្លួន​អោយបាន​ល្អ​ប្រសើរ​ថែមទៀត​ផង​ដែរ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖ ប័ណ្ណ​ស​សើរ និង​លិខិត​ស​សើរ ដែល​ត្រូវ​ជូន​ដល់​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​គឺ​មាន​ចំនួន ០៨​រូប រួមមាន​៖ ប័ណ្ណ​ស​សើរ​របស់​ក្រសួង​ការពារជាតិ​ចំនួន ០៣ គឺ​៖ ថ្នាក់​អនុសេនីយ៍ឯក​ចំនួន ២​នាក់ និង ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ១​នាក់​និង​លិខិត​ស​សើរ​របស់​ក្រសួង​ការពារជាតិ​ចំនួន ០៥ គឺ​៖ ថ្នាក់​អនុសេនីយ៍ទោ​ចំនួន ២​នាក់​, ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន ៣​នាក់ ។​