មន្ត្រីយ៍នគបាល​មន្ទីប្រ​ឆាំង​គ្រឿងញាន​ស្នងការដ្ឋាន​នគ​បាល​ខេត្តព្រៃវែង​ចំនួន​៧​រូប​ត្រូវបាន​ផ្អាក​ពី​ការងា​បណ្ដោះ​ហើយ​

​ខេត្ត​ព្រៃវែង ៖ អគ្គស្នងការ​នគរបាល​ជាតិ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន បានសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ចំនួន​០៧​នាក់ នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​ដូច​មាន​ឈ្មោះ​ខាងក្រោម​÷
១.​លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង​នគរបាល​ខេត្ត​ព្រៃវែង ទទួលបន្ទុក​គ្រឿងញៀន​។​
២.​លោក​វរ​:​សេនីយ៍​ឯក ពៅ ជីវ័ន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​។
៣.​លោក​អនុសេនីយ៍ឯក ទូច ធារ៉ា អនុប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​។
៤.​លោក​អនុសេនីយ៍ឯក សី បូ ប្រធាន​ផ្នែក ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​។
៥.​លោក​អនុសេនីយ៍ឯក ហេង ចាន់​រតនា មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​។
៦.​លោក​អនុសេនីយ៍ឯក សៀក ចាន់​ធឿន មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​។
៧.​លោក​អនុសេនីយ៍ទោ យុន តារាភ័​ស្ថ មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តព្រៃវែង​។

ពាក់ព័ន្ធ​នឹង​ការសម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ចំពោះ​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ទាំង​០៧​នាក់​នោះ​ដោយសារតែ​÷
១.​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​កក្ត​ដា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង តំណាង នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះ​ផ្ទាល់​ដើម្បី​ធ្វើ​ការសុំ​អភ័យទោស និង​នាំយក​ថវិកា​ទៅ​ប្រគល់ជូន​ក្រុម​គ្រួសារ​ទាំង​០៦ ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​មេសរ​ប្រចាន់ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដែល​ពាក់ព័ន្ធ​នឹង​ករណី​នគរបាល​ខេត្ត​ព្រៃវែង​បង្ក្រាប​អ្នក​ប្រើប្រាស់​គ្រឿងញៀន រួច​ដោះ​លែង​ត្រឡប់ទៅផ្ទះ​វិញ​ជា​ថ្នូរ​និង​ការទទួលប្រាក់​។

២.​កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ២០ និង ៣០​នាទី កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​បាន​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​មុខ​ក្លោងទ្វា​វត្ត​រោងដំរី ស្ថិតនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​-​ខេត្ត​ព្រៃវែង បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០២​នាក់​ដោយ​អំពើ​ហិង្សា​កើតឡើង​បង្ក​ឲ្យ​ជន​ទាំង​២​នាក់​មាន​របួស​ស្នាម​ធ្ងន់ ។ ក្រោយមក​បាន​ប្រគល់​ជន​ទាំង​០២​នាក់​នោះ​ឲ្យ​ឱ​ពុក​-​ម្តាយ​ដើម្បី​យក​ទៅ​គ្រប់គ្រង និង​អប់រំ​បន្ត ជា​ថ្នូរ​នឹង​ទឹកប្រាក់​៤​លាន​រៀល​។

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​បទបញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ពង្រឹង​ការអនុវត្តន៍​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​នៅ​ទូទាំង​ប្រទេស និង​មិន​លើកលែង​ដាច់ខាត​ចំពោះ​មន្ត្រី​នគរបាល​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស​ពី​វិន័យ និង​វិជ្ជាជីវៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​អាច​ឈាន​ដល់​ការអនុវត្ត​នីតិវិធី​ច្បាប់​ទៀតផង​៕