ក្រុមយុវជន​ស​.​ស​.​យ​.​ក​. ខេត្ត​ប៉ៃលិន បន្ត​ចុះ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​នៅតាម​ផ្ទះ​ករណី​ការការពារ​និង​ជម្ងឺ​កូ​វិដ​១៩

( ខេត្ត​ប៉ៃលិន​) ៖ ស្របពេល​ដែល​ស្ថានការណ៍​ការ ឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នៅលើ សកលលោក​នៅតែ​បន្ត​កើនឡើង​ជា​លំដាប់ មិនទាន់​មាន​ស្ងប់ស្ងាត់​ពិសេស​ក្រសួង​សុខាភិបាល​បាន​បន្ត​ផ្សព្វផ្សាយ ជូន​បងប្អូន​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការបញ្ចៀស​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ តាមរយៈ​ការរក្សា​គម្លាត​សុវត្ថិភាព លាងដៃ​ឲ្យបាន​ញឹកញាប់ និង​ត្រឹមត្រូវ​។

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន នៅតែ​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធានការ​ការពារ Covid 19 នៅតាម​មូលដ្ឋាន​របស់​ខ្លួន​នៅឡើយ​ទេ តាម​ការណែនាំ​ពី​សំណាក់​លោកជំទាវ​បណ្ឌិត​បាន ស្រីមុំ ប្រធាន ស​.​ស​.​យ​.​ក ខេត្ត​ប៉ៃលិន ។​
​ជាពិសេស សូម​បងប្អូន​ដែល​ទើប​ត្រលប់​មក​ពី​បរទេស​វិញ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​សុខាភិបាល ក្នុុង​ការរស់នៅ​ដាច់ដោយឡែ​ក​រយៈ​១៤​ថ្ងៃ និង​ធ្វើ​តាម​ការណែនាំ​នានា​។​

​ក្រុម​ការងារ​យុវជន ស​. ស យ ក ខេត្ត​ប៉ៃលិន បន្ត​ចូលរួម​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​វិធានការ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​19 ជូន​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​ប៉ៃលិន ជាមួយ​ការបាញ់ទឹក​អាល់កុល​និង​បាន​ណែនាំ​អោយ​មាន​ការ​ប្រុងប្រយត្ន័​ខ្ពស់ និង​ត្រូវ​អនាម័យ​លាងដៃ​នឹង​សាប៊ូ​មុន និង​ក្រោយ​ទទួលទាន​អាហារ​ពិសេស​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក្នុង​ករណី​ចាំបាច់​ចេញ​ទៅ​ក្រៅ រឺ​ទីប្រជុំជន ត្រូវ​ពាក់​ម៉ាស​ការពារ​ជា​និច្ច​៕