ជន​សង្សយ័​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត​នរូ​វ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​

កំពង់ឆ្នាំង ៖ ​ជន​សង្សយ័​៤​នាក់​រួម​និង​វត្ថុតាង​ថ្នាំញៀន​ត​នរូ​វ​បាន​សមត្ថកិច្ច​នគ​បាល​ស្រុក​រលាប្អៀ​និង​ប៉ុសន៍​រដ្ឋបាល​ធ្វើ​ការបង្ក្រាប​បស​បខ​ណះ​ដែល​ក្រម​នេះ​កំពង់​ធ្វើ​សក្មភាព​ចែកចាយ​និង​ប្រើប្រាស់ ។​

​កិច្ច​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​ធ្វើឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​ស្រុក​រលាប្អៀរ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រៃ​បាក់ ធ្វើការ​ឃាត់ខ្លួន​មុខ​ ​សញ្ញា​ជួញដូរ និង​ប្រើប្រាស់​សា​ធាតុ​ញៀន​បាន​ចំនួន ៤​នាក់ នៅ​ចំណុច​ផ្ទះ​ឈ្មោះ សែន រតនា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

មុខសញ្ញា​ទាំង ៤​នាក់ ខាងលើ​នេះ​មានឈ្មោះ ៖
១- ឈ្មោះ សុទ្ធ វុទ្ធី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​៣ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង (​មុខសញ្ញា​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​)

២- ឈ្មោះ ម៉ាន ហ្វា​ស៊ី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​
​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ (​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​)

៣- ឈ្មោះ យន់ ឧត្តម ភេទ​ប្រុស អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​
​ភូមិ​ផ្សារឆ្នាំង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង (​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​)

៤- ឈ្មោះ ហុង ដាលីន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​(​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​)

​នៅ​ក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​សមត្ថកិច្ច​ដកហូត​បាន​៖
​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ៥​កញ្ចប់ ម៉ូតូ​ម៉ាក​ស្មាស់​វី ១​គ្រឿង​
​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង និង​ឧបករណ៍​ជក់​មួយចំនួន​។​

​ជន​សង្សយ័​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​រួម​នឹង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ក៍សាង​ឯកសារ​បញ្ជូនបន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ចាត់ការ​រាម​និតិ​វិធី​ផងដែរ ៕