ឯកឧត្តម សោម ពិសិដ្ឋ ណែនាំ​អោយ​មន្ត្រី​ជំនាញ​ទាំង មន្ត្រី​សុខាភិបាល​ និង​បស្សុព្យាបាល បង្កើន​ការយកចិត្តទុកដាក់ លើ​ការ​ទប់ស្កាត់​ជំងឺឆ្លង​គ្រប់​ប្រភេទ​

ថ្លែង​ក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គោ និង​ក្របី នៅ​ភូមិ ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ​៣០២០​នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ទាំង​សុខាភិបាល ក៏ដូចជា​បស្សុព្យាបាល ត្រូវ​យកចិត្តទុកដាក់​បង្កា​ទប់ស្កាត់ អោយបាន​ដាច់ខាត នូវ​ជំងឺឆ្លង​គ្រប់​ប្រភេទ ដើម្បី​ការពា​សុវត្ថិភាព សុខភាព​ប្រជាជន​យើង​។

​ឯកឧត្តម​អភិបាលខេត្ត​កែប បញ្ជាក់ថា ជំងឺឆ្លង​មាន​ច្រើន ប្រភេទ​ណាស់ ដូចជា ជំងឺ​អាសន្នរោគ ជំងឺ​សា ជំងឺ​ផ្តាសាយ​បក្សី ជាដើម សុទ្ធតែ​ជា​ជំងឺ​យាយឺ ឆក់យក​ជីវិត មនុស្ស​អស់​រាប់​លាន​នាក់ និង​សត្វ​ចិញ្ចឹម ជា​ច្រើន​ក្បាល ជាពិសេស ជំងឺ​ដែល​ពិភពលោក កំពុង​មាន​ការព្រួយបារម្ភ គឺ​ជំងឺ​កូវី​ត​១៩ ដែល​បាន​ឆ្លង​រាលដាល​ជា​សាកល និង​ពុំ​ទាន់​មាន​ប្រទេស​ណាមួយ ប្រកាស​ថា​ជំងឺ​នេះ ផុត​រលត់​ទៅ ឬ​មាន​វ៉ាក់សាំង​សម្រាប់​ការពារ​ព្យាបាល​នៅឡើយ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើបាន​នាពេលនេះ គឺ​រួម​គ្នា​ទប់ស្កាត់ មិន​អោយ​ជំងឺឆ្លង​ទាំងអស់នេះ ឆ្លង​រាលដាល​ចូល​សហគមន៍​របស់​យើង​បាន តាមរយៈ​ការអនុវត្ត​តាម​វិធានការ​នានា ដែល​ក្រសួង​សុខាភិបាល​បាន​ណែនាំ ឯកឧត្តម​បន្ថែមថា ជំងឺ​ខ្លះ ឆ្លង​ពី មនុស្ស ទៅ​សត្វ ពី​សត្វ​ទៅ​មនុស្ស ពី​មនុស្ស​ទៅ​មនុស្ស និង​ពី​សត្វ​ទៅ​សត្វ ដែល​ទាំងនេះ​ទាមទា​អោយ មន្ត្រី​ជំ​នាយ​របស់​យើង មិន​ថា​មន្ត្រី​សុខាភិបាល ឬ​បសុពេទ្យ​ឡើយ ត្រូវ​បង្កើន​ការខិតខំ អប់រំ ផ្សព្វផ្សាយ ប្រជាពលរដ្ឋ​យើង អោយដឹង​ពី​វិធីសាស្ត្រ​នៃ​ការការពារ បង្ការ​ទប់ស្កាត់ ពី​ការឆ្លង​ជំងឺ​គ្រប់​ប្រភេទ និង​គ្រប់​រដូវ​កាល ។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត លោក​ក៏​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ សូម​ចូលរួម​យក​គោ ក្របី​ទាំងអស់ មកចាក់​វ៉ាក់សាំង​អោយបាន​គ្រប់​គ្នា និង​សូម​អោយ​មន្ត្រី​បសុពេទ្យ ពន្លឿន​ការចុះចាក់​វ៉ាក់សាំង​នេះ ឱ្យបាន​ដល់ គ្រប់​ភូមិ​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​បង្កា​ជំងឺ​អុតក្តាម ចំពោះ​សត្វ គោ​និង​ក្របី របស់​បងប្អូន​អោយទាន់​ពេលវេលា ព្រោះ​ជំងឺ​នេះ ក៏​កំពុងតែ​កើ​មាននៅ​ខេត្ត មួយចំនួន ក្នង​ប្រទេស​របស់​យើង​ហើយ ។

​បើ​តាម​របាយ​កា​របស់លោក ថឹ​ង បូរិន ប្រធាន​មន្ទី​កសិកម្ម រុក្ខាប្រម៉ាញ និង​នេសាទ​ខេត្ត បញ្ជាក់ថា ទូទាំង​ខេត្ត​មាន​មន្ត្រី​បសុព្យាបាល​ចំនួន​៨​រូប និង​ភ្នាក់ងារ​សុខភាព​សត្វ ១៨​រូប នៅ​គ្រប់​ភូមិ​ទូទាំង​ខេត្ត ដែល​ជា​វិស័យ​ឯ​កជនស្មគ្រចិត្ត ទទួល​បាន​ការ បណ្តុះបណ្តាល​បច្ចេកទេស​ផលិតកម្ម និង​បសុព្យាបាល​ពី​មន្ទី​កសិកម្ម រុក្ខាប្រម៉ាញ់​និង​នេសាទ​ខេត្ត ដើម្បី​ជូ​យ​ផ្សព្វផ្សាយ​បច្ចេកទេស​ចិញ្ចឹម និង​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជា​កសិករ​យើង​។ ក្នុង​របាយការណ៍ លោក​ប្រធាន​មន្ទីរ​បង្ហាញថា ទូទាំង​ខេត្ត​កែប មាន គោ​សរុប ១៩២០៧​ក្បាល ក្របី ៩៩៨​ក្បាល់ សេះ​១៥​ក្បាល ពពែ​២៧៤​ក្បាល ជ្រូក​៤៧៥៨ និង​បក្សី ជាង​១០​ម៉ឺន​ក្បាល​។ ហើយ​កន្លងមក មាន​គោ និង​ក្របី​របស់​ប្រជាពលរដ្ឋ​ចំនួន ១៨២​ក្បាល បាន​ឈឺ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ១៧៧ និង​ងាប់​ចំនួន​៥​ក្បាល​។​