ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក និង​ចាស់ជរា ចំនួន ៤០​គ្រួសារ នៅ​ឃុំ​ដាន​គោម ស្រុក​អង្គរជ័យ ខេត្ត​កំពត​

ព្រឹក​ថ្ងៃ​ស្រុក ១១ កើត ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក អភិបាលស្រុក ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​អង្គរជ័យ ព្រមទាំង​សហការី យុវជន​ទាំង​បី​ប្រភេទ និង​មន្ត្រី​រដ្ឋបាល​ស្រុក​អង្គរជ័យ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ឃុំ​ដាន​គោម ស្រុក​អង្គរជ័យ ខេត្ត​កំពត ។​

​ឯកឧត្តម​ប្រធាន​ក៏​បាន​នាំយក​អំណោយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការលំបាក នឹង​ចាស់ជរា​ចំនួន ៤០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​នូវ​៖ អង្ករ ២៥kg មី ១​កេស ត្រីខ ១​យួរ ទឹកត្រី​ចំណុះ​ពីរ​លីត្រ ១​ដប ស្ករស ១ គីឡូក្រាម ប៊ីចេង ១ កញ្ចប់ ម្សៅ​សាប៊ូ ១​កញ្ចប់ សាប៊ូ​ប្រូ​ថិក ១​ដុំ ថវិកា​២០,០០០៛ ក្នុងនោះដែរ កងកំលាំង​១៣​នាក់ ១​នាក់​/ ២០,០០០៛​។​

​ឯកឧត្តម​ប្រធាន បាន​បំផុសគំនិត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ការដាំ​ដំណាំ​ជា​លក្ខណៈ​គ្រួសារ ព្រោះ​វា​អាចជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​។ ក្នុងនោះ ក៏​មាន​កសិករ ១​គ្រួសារ​បាន​ចូលរួម​ផ្ដល់​ជា​បទពិសោធន៍​តាម​លក្ខណៈ​បច្ចេកទេ​សជូន​បងប្អូន​ប្រជាព​ល​រដ្ឋ ពី​ការ​ចិញ្ចឹម​មាន់ និង​ដាំ​បន្លែ ផងដែរ ។​

​ឯកឧត្តម​ប្រធាន​បាន​បន្ត​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ការពារ​ខ្លួន​ពី​កូវី​ដ​១៩ និង​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចែ​ល ឬ​ទឹក​អាល់​កុល ហើយ​ពាក់​ម៉ាស​ការពារ​អោយបាន​ត្រឹមត្រូវ ទោះបី​នៅ​កម្ពុជា មាន​អ្នកជំងឺ​កូវី​ដ​១៩ តិចតួច​ក៏​ដោយ​។​