​ពិធី​ជួប​សំណេះសំណាល និង​បើក​ផ្តល់​ថវិកា​គោលនយោបាយ ជូន​គ្រួសារ​មន្ត្រីនគរបាល​ម​រណះ និង​មន្ត្រីនគរបាល​ចូលនិវត្តន៍

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប បាន​ជួប​សំណេះសំណាល និង​បើក​ផ្តល់​ថវិកា​គោលនយោបាយ ចំនួន​១៥១,៥៨២,៨៦០​រៀល ជូន​គ្រួសារ​មន្ត្រីនគរបាល​ម​រណះ និង​មន្ត្រីនគរបាល​ចូលនិវត្តន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប សរុប​ចំនួន​១៤​នាក់ ក្នុងនោះ​រួមមាន​៖
– មន្ត្រី​ម​រណះ​ចំនួន​៤​នាក់ ថវិកា​ចំនួន​៧១,១៨០,៤៦០​រៀល​។
– មន្ត្រី​ចូលនិវត្តន៍​ចំនួន​១០​នាក់ ថវិកា​ចំនួន​៨០,៤០២,៤០០​រៀល​។

​ពិធី​ខាងលើ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ឧត្តមសេនីយ៍ វរៈ​សេនីយ៍​ស្នងការរង និង​នាយ នាយរង​ការិយាល័យ​បុគ្គលិក ព្រមទាំង​សហការី​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​សំណេះសំណាល និង​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ ពី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្នុងនាម​លោក​ផ្ទាល់​បាន​រំលឹក​ពី​ស្នាដៃ​របស់​មន្ត្រីនគរបាល​ចូលនិវត្តន៍ និង​មន្ត្រីនគរបាល​ម​រណះ ដែល​បាន​បំរើ​ការងារ​ក្នុង​ការបំពេញ​ភារកិច្ច​បំរើ​ប្រជាជន ជូន​ជាតិ​មាតុភូមិ និង​បន្សល់ទុក​នូវ​ស្នាដៃ​ល្អៗ​ជាច្រើន​សម្រាប់​នគរបាល​ជំនាន់​ក្រោយ​ធ្វើជា​គំរូ​។​

​ទន្ទឹម​នោះ​ក្រុមគ្រួសារ​នៃ​សព​ក៏ដូចជា​មន្ត្រីនគរបាល​ចូល​និវត្តន៍​ក៏​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​យកចិត្តទុកដាក់​រៀបចំ និង​នាំ​ថវិកា​គោលនយោបាយ មក​ផ្តល់​ជូន​ពួកគាត់​សំរាប់​ដោះស្រាយ​ទុក្ខ​ធុរះ​បាន​ទាន់ពេលវេលា​៕