ស​.​អ​.​ក​.​ខេត្ត​កំពត​ចូលរួម​រំលែក​ទុក្ខ និង​សួរ​សុខ​ទុក​ទុក្ខ គ្រួសារ​សព​និវត្តជន​ឈ្មោះ កាត់ ដុក​

​ខេត្ត​កំពត ៖ ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ ២០២០ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ហុក ចិន្តា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពត និង​ជា​ប្រធាន​.​ស​.​អ​.​ក​ខេត្ត លោក ឆាយ សន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក មួង នឿន អភិបាល នៃ គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស គណៈកម្មាធិការ សមាគម​អតីត យុទ្ធជន​កម្ពុជា ស្រុក​បន្ទាយមាស រួម​ដំណើរ​ដោយ ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចូលរួម​រំលែក​ទុក្ខ និង​សួរ​សុខ​ទុក​ទុក្ខ គ្រួសារ​សព​និវត្តជន​ឈ្មោះ កាត់ ដុក ភេទ​ប្រុស អ្នក​ទទួលបណ្តាំ​ឈ្មោះ សំ អ៊ឹម ភេទ​ស្រី ត្រូវជា​ប្រពន្ធ ភូមិ កោះ​ទន្សែ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ក្នុង​នោះ​ក្រុម​ការងារ​បាន​នាំយក​ថវិកា ស អ ក ចំនួន​៤.០០០.០០០៛ និងឧ​ប​ត្ត​ម្ភ​បន្ថែម​អង្ករ​៥០​គីឡូក្រាម មី​១​កេះ ទឹកបរិសុទ្ធ​១​កេះ ៕