លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ប្រគល់​នូវ​កុំព្យូទ័រ​យួរដៃ​(Laptop)​ចំនួន​១៥​គ្រឿង របស់​សប្បុរសជន​ក្នុង​ខេត្ត ជូន​ដល់​លោក​ស្នងការរង​ទទួល​ផែន និង ការិយាល័យ​

​ខេត្តតាកែវ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ០៤​រោច ខែ​អស្សុជ ឆ្នាំជូត​ទោស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ តុលា ឆ្នាំ ២០២០ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ អញ្ជើញ​ជា​កិត្តិយស​ប្រគល់​នូវ​កុំព្យូទ័រ​យួរ​ដៃ​(Laptop)​ចំនួន​១៥​គ្រឿង  ដែល​បានមកពី​ការចូលរួម​ឧបត្ថម្ភ​របស់​សប្បុរស​ជន​ក្នុង​ខេត្ត ជូន​ដល់​លោក​ស្នងការរង​ទទួល​ផែន  និង ការិយាល័យ​មួយចំនួន ដើម្បី​ជួយ​សម្រួល​និង​បំពេញ​បន្ថែម​នូវ​តម្រូវការ​ចាំបាច់​លើ​ការងារ​ជំនាញ ដែល​នឹង​ជម្រុញ​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ជា​ប្រយោជន៍​ក្នុង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​តាកែវ​ទាំងមូល ៕