ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ ពិសេស​ចាកចេញ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ស្តេច​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​

នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២០ ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ចាកចេញ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ស្តេច​គង់ប្រថាប់​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព ។

​ក្នុង​ឱកាស​ដ៏​ឧត្តុង្គឧត្តម​នោះ​ក៏​មាន​ការយាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ដោយ ព្រះរាជវង្សានុវង្ស ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​ជាច្រើន​រូប​ផង​ដែរ ៕