​អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស និង​ជា​ប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុក និង តំណាង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពត វាយតម្លៃ​គម្រោង ១០០% និង​ពិនិត្យ​ពី​គុណភាព​គម្រោង​ផ្លូវ​បេតុង អា​មេ ចំនួន ០២ ខ្សែ

ព្រឹក​ថ្ងៃ ពុធ ០៥​រោច ខែ អ​ស្សុជ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២០ លោក មួង នឿន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស និង​ជា​ប្រធាន​គណៈកម្មាធិការ​លទ្ធកម្ម​ស្រុក និង​លោក ឈឹម ម៉ៅ តំណាង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពត រួម​ដំណើរ​ដោយ​លោក នាយក​រដ្ឋបាល​សាលាស្រុក សមាជិក សមាជិកា នៃ​គណៈកម្មាធិការ​លទ្ធកម្ម ស្រុក ក្រុមហ៊ុន​ទទួល​ការ អាជ្ញាធរ​ភូមិ ឃុំ និង​បងប្អូន​ប្រជាពលរដ្ឋ អ្នកទទួលផល បាន​ចុះ​វាយតម្លៃ​គម្រោង ១០០% និង​ពិនិត្យ​ពី​គុណភាព​គម្រោង​ផ្លូវ​បេតុង អា​មេ ចំនួន ០២​ខ្សែ ប្រវែង ១ ១២៥ ម៉ែត្រ (​គម្រោង​រដ្ឋបាល​ស្រុក​ឆ្នាំ ២០២០) សរុប​ទឹកប្រាក់​ចំនួន ៧៦៥,០០០,០០០​រៀល (០១​ខ្សែ នៅ​ភូមិ​ព្រៃចេក ដែល​មាន​ប្រវែង ៦៥៥ ម៉ែត្រ និង ០១​ខ្សែ ទៀត ស្ថិតនៅ​ភូមិ​ព្រៃ​ក្រឡា​ខាងលិច មាន​ប្រវែង ៤៧០ ម៉ែត្រ ) ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ។​

​សមិទ្ធផល​នេះ បាន​បង្ករ​លក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស ក្នុងការ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ !!! អរគុណ​សន្តិភាព !!!