ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស ចុះ​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ទំនាស់​ផ្លូវទឹក ០១ កន្លែង​ស្ថិតនៅ​ភូមិ​កន្សោម​អក​ឃុំ​បន្ទាយ​មាស​ខាងលិច

​ខេត្ត​កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​០៧​ខែតុលា​ឆ្នាំ​២០២០ លោក ឆាយ សន ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង លោក មួង នឿន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្ដិ៏រដ្ឋបាល ចុះ​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​ទំនាស់​ផ្លូវទឹក​០១​កន្លែង​ស្ថិតនៅ​ភូមិ​កន្សោម​អក​ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស​ខេត្ត​កំពត ។​

​ជា​លទ្ធផល ភាគី​ខាង​បងប្អូន​ប្រជាពលរដ្ឋ​និង​ភាគីង្ន​កលុប​ផ្លូវទឹក​នៅ​ខុសគ្នា​ដី​ផ្លូវទឹក​ទទឹង ចំនួន ប្រហែល ០១ ម៉ែត្រ ហើយ​ក្រុម​ការងារ នឹង​ធ្វើ​ការសម្របសម្រួល​នៅ​ពេល​ក្រោយ​បន្តទៀត ៕