កម្លាំង​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​បាន​ដឹកនាំ​ក្រុម​ការ​ ​ងារ​សហការណ៍​ជាមួយ​ពេទ្យ​សត្វ​ស្រុក​រលាប្អៀរ​និង​ពេទ្យសត្វ​ក្រុង​ចុះ​ពិនិត្យ​ព្យាបាល​គោក្របី​ឈឺ​នៅក្នុង​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​

ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ពុធ ៥​រោច ខែ​ ​អ​ស្សុជ ឆ្នាំ​ជូត ទោស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ នេះ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ដឹកនាំ​ដោយ​លោក ហ៊ុន លី អនុ​ប្រធានការិយាល័យ​បាន​សហកា​រណ៍​ជាមួយ​ពេទ្យសត្វ​ស្រុុ​ក​រលាប្អៀ​រ និង​ក្រុង​កំពង់ឆ្នាំង​ចុះ​ត្រួតពិនិត្យ​ការចិញ្ចឹម​គោ និង​ពិនិត្យ​តាមដាន​ជម្ងឺ​លើ​គោ​ក្របី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង​។​

​ក្នុង​គោលបំណង​៖ ចុះ​ត្រួតពិនិត្យ​សុខភាព និង​រោគសញ្ញា​សត្វ​គោ​ក្របី​
-​ផ្សព្វផ្សាយ​ពី​ជម្ងឺឆ្លង​និង​វិធានការ​ការពារ​ជម្ងឺសារ​ទឹក អុត​ក្តាម​។​
-​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ពី​ការ​ចិញ្ចឹមសត្វ​។
លទ្ធផល​សម្រេច​គឺ​កសិករ​ចិញ្ចឹម​គោ​ក្របី​៣​គ្រួសារ​មាន​គោ​សរុប​ចំនួន​៥២​ក្បាល​(​ឈឺ​១២​ក្បាល​) និង​ ក្របី​សរុប​៣៨​ក្បាល​(​ឈឺ​៤​ក្បាក​)​។​ហើយ​រោគសញ្ញា​ជម្ងឺ​មាន​បែក​ពង​មាត់ ដំបៅ​ក្រចក អត់​ស៊ី​ចំណី ពិបាក​ដកដង្ហើម ហៀរ​សំបោរ និង​រឹង​ក ហើយ​ជំនាញ​សង្ស័យថា​ជា​ជម្ងឺ​អុតក្តាម​លាយ​ជាមួយ​សារ​ទឹក​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ហ៊ុន លី​ក៏បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​កសិក​រដែ​ល​ចិញ្ចឹម​គោ​ក្របី​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​និង​ថែទាំ​សត្វ​គោ​ក្របី​របស់​លោក​អ្នក​បើ​មាន​ជំងឺ​កើត​អុតក្ដាម​និង​ជំងឺសារ​ទឹក​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​ពេទ្យសត្វ​ភូមិ​ឬ​មក​ការិយាល័យ​ពេទ្យសត្វ​ដើម្បី​ឲ្យ​ក្រុមការងារ​ចុះ​ពិនិត្យ​ជាក់ស្ដែង​និង​ចាក់​ថ្នាំ​គោក្របី​ជូន​បងប្អូន​ប្រជាពលរដ្ឋ ៕