ខារ៉ាអូខេ​នៅ ខេត្ត​កំពត នៅ​បន្ត​បើក​ធ្វើ​អា ជីវ​កម្ម​ជាធម្មតា ដោយ​រលូន​

រាជធានី​ភ្នំពេញ​៖ យើង​នាំគ្នា ទៅ​ច្រៀង​ខារ៉ាអូខេ នៅ KTV យីហោ ទឹក​ដម កូលាប ប្រហែលជា សមត្ថកិច្ច នៃ​អធិការ ដ្ឋា​ន​នគរបាល ស្រុក បន្ទាយ​មាស​និង​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​រដ្ឋបាល បាន​អនុ ញ្ញាត ឲ្យ​បើកដំណើរ ការ​វិញ​ហើយ ទើប បានជា KTV ខាងលើនេះ អាច​បើក​ដំ ណើ​រការ បំរើ​អតិថិជន បាន​ដោយ​រលូន​បែបនេះ​។​

​ជាក់ស្តែង នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​០៨ ខែតុលា ឆ្នាំ​២០២០ គេ​សង្កេតឃើញថា ខារ៉ាអូខេ ឬ KTV ទឹកដម​កូលាប ដែល​មាន​ទីតាំង នៅ​ស្រុក បន្ទាយមាស ខេត្ត​កំពត​បាន​បន្ត​បើក​ដំណើរ ទទួល​អតិថិជន​ជា​ធម្មតា ដោ យ​មិន​ខ្វល់​ពី​បំរាម របស់ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់ ជំងឺ​កូវី​ដ​-១៩​នោះទេ​។​

​សារព័ត៌មាន​យើង​នៅ​មិនទាន់​អាចទាក់ទង លោក ទន់ រ៉ូ អធិការដ្ឋាន នគរបាល​ស្រុក បន្ទាយមាស ដើម្បី​បំភ្លឺ​លើ​ករណី KTV ខារ៉ាអូខេ​នេះ​បានទេ ។​

​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន ស្រុក​បន្ទាយ មាស សូម​ជូន ដំណឹង​ដល់ ឯកឧត្តម ជាវ​តា​យ ឲ្យបាន​ជ្រាប ជា​ព័ត៌មាន និង​មាន​ចំណាត់ការ ទៅ​លោក​អធិការ នគរបាល​ស្រុក​បន្ទាយមាស និង លោក នាយប៉ុស្តិ៍ មេ​ប៉ុស្តិ៍ ឲ្យ​ជៀសផុត​ពី​អំពើពុករលួយ ជា​ថ្នូរ​អនុញ្ញាត ឲ្យ​ខារ៉ាអូខេ ឬ KTV ទឹកដម​កូលាប អាច​បើក​ដំណើរ ដោយ​រលូន​បែប នេះ​ទៅ​វិញ ៕