​រៀបចំ​ប្រកាស​ព្រះចៅអធិការ​វត្ត​ប្រភ្នំ តែ​ត្រូវបាន​ផ្អាក​ទៅវិញ​

កំពត ៖ ខណៈ​ពុទ្ធ​បរិ​សត័​ស្រែក​មិន​គាំទ្រ អាជ្ញាធរ​ស្រុក​អង្គរជ័យ មាន​លោក គឹម វណ្ណា អភិបាល​នៃ​គណ​អភិបាលស្រុក និង​លោក​អភិបាលរង​ស្រុក ក្នុងនោះ មាន​លោក នាក់ យិត​ថូរ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត​កំពត រួម​និង​ព្រះ​សង្យ​ជា​ច្រើនអង្គរ និង​ពុទ្ធ​បរិ​សត័​ចំណុះជើង​វត្ត​ប្រភ្នំ ឃុំ​ប្រភ្នំ ស្រុក​អង្គរជ័យ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​6 ខែតុលា 2020 បាន​រៀបចំ​ពិធី​ប្រកាស​ព្រះចៅអធិការ​វត្ត​ប្រភ្នំ​ជា​ផ្លូវការ គឺ​ព្រ​តេជ្ជ​គុណ​ព្រះនាម ហួ​ច នាង ជា​ចៅអធិការ​វត្ត​ប្រភ្នំ ។ ប៉ុន្តែ​ការប្រកាស​ចៅអធិការ​វត្ត​ប្រភ្នំ​នោះ ត្រូវបាន​ផ្អាក​យ៉ាង​តន់​ហន់​បំផុត ដោយសា​តែ​ពុទ្ធ​បរិ​សត័​ចំណុះជើងវត្ត​ភាគច្រើន​មិន​គាំទ្រ ហើយ​មិន​ពេញចិត្ត​ថែមទៀត​ផង ។​

​ពុទ្ធបរិស័ទ​រាប់រយ​នាក់​បាន​ពេញចិត្ត និង​មាន​ការគាំទ្រ​ច្រើន គឺ​ព្រះតេ​ជ្ជ​គុណព្រះនាម​ពេជ្រ​សុភឿន​ទៅវិញ ។ ពុទ្ធបរិស័ទ​ម្នាក់​ឈ្មោះ សុខ ខាន់ ភេទ​ប្រុស​អាយុ 57 ឆ្នាំ ចំណុះជើងវត្ត​ប្រភ្នំ និយាយ​ប្រាប់​អោយដឹង កាលពី​រសៀល​ថ្ងៃ​ទី 6 ខែ​តុលា​នេះ​ថា ប្រជាពលរដ្ឋ​ចំណុះជើងវត្ត​ប្រភ្នំ​មិន​បាន​ដឹង​រឿងអាជ្ញា​ធរ​ខេត្ត​ស្រុក និង​មន្ត្រី​សង្យ​មក​ប្រកាស​ព្រះចៅអធិការ​វត្ត​ប្រ​ភ្នំ​ទេ ។ ពេល​ដែល​ឃើញ​មាន​កំលាំង​កងរាជអាវុធហត្ថ និង​នគរបាល​ស្រុក​មក​កាន់​វត្ត ទើប​ដឹង​ដំណឹង​ថា មាន​រៀបចំ​ប្រកាស​ចៅអធិការ​វត្ត​ប្រភ្នំ ទើប​ប្រជាពលរដ្ឋ​មិន​គាំទ្រ​មិន​ពេញចិត្ត​ហើយ​បាន​ស្រែក​តវ៉ា ។​

​ពលរដ្ឋ​ឈ្មោះ សុខ ខាន់ និយាយថា ព្រះតេ​ជ្ជ​គុណព្រះនាម ពេជ្រ សុភឿន ជា​អ្នកដឹកនាំ​ការកសាង​វត្ត​ហើយ​ពុទ្ធ​បរិ​សត័​ពេញចិត្ត​ជាទូទៅ បែរជា​មិន​បាន​ធ្វើ​ជា​ចៅអធិការ​វត្តប្រ​ភ្នំ​ទៅ​វិញ ។​

​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ក៍​បាន​និយាយ​កាលពី​រសៀល​ថ្ងៃ​ទី​6 ខែ​តុលា​ថា ពលរដ្ឋ​ជា​ទូទៅ​បាន​គាំទ្រ​ព្រះតេ​ជ្ជ​គុណព្រះនាម ពេជ្រ សុភឿន ជា​ចៅអធិការ​វត្ត​ប្រភ្នំ​-​ព្រោះ​ព្រះតេ​ជ្ជ​គុណព្រះនាម ពេជ្រ សុភឿន ជា​កូន​កំព្រាម្ដាយ​ឪពុក ហើយ​បូស​វត្តប្រ​ភ្នំ​នេះ​តាំងពី​តូច ។ ប៉ុន្តែ​ព្រះចៅអធិការ​មុន​បាន​សុគ​ត់ទៅ​-​ព្រះតេ​ជ្ជ​គុណ​ពេជ្រ​សុភឿន​ចេះ​ផ្ដើម​គិតគូរ​អ្វីៗ​បាន​ច្រើន​នៅក្នុង​វត្ត​ទើប​មាន​ប្រជាពលរដ្ឋ​ស្រលាញ់​គាំទ្រ​និង​ចង់​អោយ​ព្រះតេ​ជ្ជ​គុណ​ពេជ្រ​សុភឿន​ឡើង​ជា​ចៅអធិការ​វត្ត​។

​លោក នាក់ យិត​ថូ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​កំពត​បាន​ថ្លែងប្រាប់​អោយដឹង កាលពី​រសៀល​ថ្ងៃ​ទី​6 ខែ​តុលា​នេះ​ថា ការគ្រប់គ្រង​វត្ត​អារាម​នីមួយៗ ត្រូវមាន​ចៅអធិការ​វត្ត​-​ប៉ុន្ត​នៅ​វត្តប្រ​ភ្នំ​នេះ បន្ទាប់​ពី​ចៅអធិការ​សុគ​ត់ទៅ មិនទាន់​មាន​ចៅអធិការ​វត្ត​ប្រភ្នំ ប្រកាស​ជា​ផ្លូវការ​ទេ ។ ទើប​គណៈកម្មាការ​អាចារ្យវត្ត​និង​មន្ត្រីសង្យ​រៀបចំ​ធ្វើ​ពិធី​ប្រកាស​ចៅអធិការ​ជា​ផ្លូវការ​បែ​ជា​ពលរដ្ឋ​គាត់​ជំទាស់ ។​

​លោក នាក់ យិត​ថូ និយាយថា បើ​គាត់​ជំទាស់​យើង​ក៍​ត្រូវបាន​ផ្អាក​សិន​ដែរ​ថា តើ​យក​ព្រះ​សង្យ​មក​ពី​ឆ្ងាយ​មក​ធ្វើជា​ចៅអធិការ​នៅ​វត្ត​នេះ​ឬ​ក៍​យ៉ាងណា​-​។​

​លោក ផា​ង ពៅ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចៅអធិការ​វត្ត​ប្រភ្នំ​ដែ​ហើយ​លោកក៍​ជា​សម្បុជន​ផ្ដើម​ជា​អ្នក​កសាង​វត្ត​នេះ​ដែរ ។ លោក ផា​ង ពៅ មានប្រសាសន៍ថា លោក​មិន​បាន​ជំទាស់​ព្រះ​សង្យ​អង្គណាម្នាក់​ទេ ។ លោក​ចង់​អោយ​ពលរដ្ឋ​នៅ​ជិត​ទី​អារាម​នេះ​ស្រលាញ់​គ្នា​រួម​រួម​សាមគ្គី​គ្នា​ឡើង​វិញ កុំ​មាន​ការចែក​ក្រុម​គ្នា​ម្ខាង​គាំទ្រ​ព្រះ​សង្យ​អង្គនេះ ក្រុម​ម្ខាង​ទៀត​គាំទ្រ​ព្រះ​សង្យ​អង្គនោះ ៕