ផ្សព្វផ្សាយ​ជម្ងឺឆ្លង​ពី​សត្វ​មក​មនុស្ស​និង​ពី​មនុស្ស​មក​សត្វ បាន​ប្រា​រព​ធ្វើឡើង​នៅ​វត្ត​ប្រាង្គ​សុវណ្ណ (​ហៅ​វត្ត​ព្រិច​)

នៅ​ព្រឹក​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០២០ លោក មួង នឿន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​បន្ទាយមាស​និង​លោក ឈឹម វុត្ថា តំណាង​អគ្គនាយកដ្ឋាន សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ អមដំណើរ​ដោយ​លោកនាយក​រដ្ឋបាល​ស្រុក លោក​ប្រធាន​ការិ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កំពត លោក​ប្រធាន អនុប្រធាន​និង​មន្ត្រី​ការិ កសិកម្ម លោក លោកស្រី​មេឃុំ​ទាំង​១៥​ឃុំ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ ១២០ នាក់ ។​

​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ជម្ងឺឆ្លង​ពី​សត្វ​មក​មនុស្ស​និង​ពី​មនុស្ស​មក​សត្វ បាន​ប្រា​រព​ធ្វើឡើង​នៅ​វត្ត​ប្រាង្គ​សុវណ្ណ​(​ហៅ​វត្ត​ព្រិច​)​ស្ថិតនៅ​ភូមិ​ព្រៃធំ​ឃុំ​ទូក​មាស​ខាងលិច​ស្រុក​បន្ទាយមាស​ខេត្ត​កំពត​។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលស្រុក​បាន​មាន​ប្រសា​ស​ន៏​ផ្ដាំផ្ញើ​ដល់​បងប្អូន​យើង​មេត្តា​ចេះ​ថែរក្សា​សុខភាព​និង​អនាម័យ​អោយបាន​ល្អ​ជៀសផុត​ពី​ជម្ងឺឆ្លង​ផ្សេងៗ និង​បាន​ផ្សព្វផ្សាយ​ជូន​បងប្អូន​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​និង​អ្នក​គ្រប់​អាយុ​សូម​មេត្តា​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នាត​នៅ​សាលាឃុំ​ចាប់ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​១៩​ខែតុលា​ឆ្នាំ​២០២០ ៕