អាជីវកម្ម​កាយ​ដី​ភ្នំ នៅ​ភូមិ​អន្ទង់​សរ ស្រុក​ដំណាក់ ចង្អើរ ខេត្ត កែប ជា​ប្រភព​ចំណូល របស់ មន្ត្រី​ពុក រលួយ​

កែប ៖ ប្រជាពលរដ្ឋ នៅ​ភូមិ ន​អន្ទង់សរ ឃុំ​ពងទឹក ស្រុក ដំណាក់​ចង្អើរ ខេត្ត កែប បានឲ្យដឹងថា ភ្នំ​ទ្រុង​អណ្ដើក កំពុង​រង​ការជីក កកាយ យ៉ាង​អ​នា ធិបតេយ្យ ជាច្រើន​ថ្ងៃ កន្លងមកហើយ ប្រជា​ពល រដ្ឋ បាន ឲ្យដឹងទៀតថា បើ​គ្មាន​ការ ឃុបឃិត​បើកដៃ ពី​សំណាក់ លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត កែប និង អាជ្ញាធរ​មូលដ្ឋាន​នោះ ក្រុម​គ្រឿងចក្រ​ទាំងនោះ ក៏​មិន​ហ៊ាន​ចូល​ជីក កកាយ​ដឹក​អាចម៍ ដី​លក់ យ៉ាង​អ​នា ធិបតេយ្យ​នោះទេ​។​

​ប្រជាពលរដ្ឋ បានឱ្យដឹងថា ដីភ្នំ​ទ្រុង​អណ្ដើក​នេះ មិនទាន់​មាន​ប្លង់ ជា​កម្មសិទ្ធិ​ទេ ប៉ុន្តែ​អ្នក​កាន់កាប់​នៅលើ​ដី​នោះ ក៏​បាន​ហៅ​គ្រឿងចក្រ មក​កាយ​អាចម៍ដី ដឹក​ដើរ​លក់ ក្នុង​មួយ​ឡាន​តម្លៃ 4 ម៉ឺន​ទៅ​៥​ម៉ឺន​រៀល ចំងាយ​ជិត​ឬ​ចំងាយ​ឆ្ងាយ​។​

​លោកស្រី គឹម ចា​ន្នី អភិបាល ស្រុក ដំណាក់​ចង្អើរ បាន​ធ្លាប់​ថ្លែងប្រាប់ អ្នកយក​ព័ត៌មាន ក្នុង​ស្រុក​ថា ដីភ្នំ ទ្រុង​អណ្ដើក ដែល​កំពុង​តែ​កាយ​នោះ ម្ចាស់​គេ​បានមក សុំ​ច្បាប់​រួចហើយ ចាំ​ខ្ញុំ​ឱ្យ​ខាង​មន្ត្រី ចុះទៅពិនិត្យ​មើល​ម្ដងទៀត​។​

​ខាង​សា​ព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ ពី​លោក យស វ​ណ្នី ប្រធាន មន្ទីរ​រ៉ែ​ថាមពល ខេត្ត​កែប បាន​នោះ​ទេ ដោយសារ ទូរស័ព្ទ​របស់​គាត់ មិន​អាច​ទំនាក់ទំនង​បាន​។​

​ប្រភព​មួយ​បានឲ្យដឹងថា ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត​កែប មិន​ដែល​បង្ក្រាប គ្រឿងចក្រ កាយ​ដី​ភ្នំ​បាន​ម្ដង​នោះទេ បើ​ប្រជាពលរដ្ឋ ក៍​ដូចជា​អ្នក​សារ ព័ត៌មាន រាយការណ៍​ទៅ​មន្ត្រី ជំនាញ​ហើយ 1 ម៉ោ ង​ក្រោយមក គ្រឿងចក្រ​នោះ ត្រូវ​តែ​បើក​ចេញពី​ទីតាំង កាយ​ដី​ភ្នំ​នោះ យក​ទៅ​ទុក​អោយ​ឆ្ងាយ បានឃើញ​មន្ត្រី ជំនាញ​ចុះ​មក​ដល់ មិនដឹង​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ​។​

​អញ្ចឹង​ហើយ បាន​ជា​ប្រជាពលរដ្ឋ និង​មន្ត្រី​ក្តាម​ខ្យង មួយចំនួន ធ្វើការ​រិះគន់​ទៅ​លើ មន្ត្រី​ជំនាញ​និង អាជ្ញាធរ​មូលដ្ឋាន​ថា បើ​ពុំ​មាន​ការ បើកភ្លើង​ខៀវ ពី​សំណាក់ មន្ត្រី​ជំនាញ និង អជ្ញាធរ​នោះទេ ក្រុម​គ្រឿងចក្រ ទាំងនោះ ក៏​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ដែរ​។​

​ប្រជាពលរដ្ឋ សូម​សំណូមពរ អោយ ឯកឧត្តម​សោម ពិសិដ្ឋ អភិបាល នៃ​គណៈ អភិបាល ខេត្ត​កែប និង ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង ថាមពល មេត្តា​ពិនិត្យ មើល​កូនចៅ របស់ ឯក ឧត្តម កំពុងតែ​ឃុបឃិត ជាមួយ​ក្រុម​ឈ្មួញ ឱ្យធ្វើ​សកម្មភាព​កាយ​ដី ដឹក​ដើរ​លក់​យ៉ាង​អាណាធិបតេយ្យ ដើម្បី​ផលប្រយោជន៍ ។​