​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត និង ស​.​អ​.​ក​ស្រុក​បន្ទាយមាស ចុះ​ចូលរួម​រំលែក​មរណៈទុក្ខ និង​ប្រគល់​ប្រាក់​ចំនួន​៤.០០០.០០០៛ ជូន​ដល់​គ្រួសារ​ពលី

​ខេត្ត​កំពត ៖ ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២០ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត ស្រុក​បន្ទាយមាស ឃុំ​បន្ទាយ​មាស​ខាងលិច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​លោក​វ​. ចាន់ សារ៉េត តំណាង​ស​.​អ​.​ក​ខេត្ត លោក ឈុន ឧ​ស្ស៊ី អភិបាលរង នៃ​គណៈ​អភិ​បាក​ស្រុក​តំណាង​លោក មួង នឿន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​ស​.​អ​.​ក ស្រុក លោក តុ​ប វ​ន្នី អធិការរង​ស្រុក​តំណាង លោក​អធិការ​ស្រុក​និង​ជា​ប្រធាន​ស​.​អ​.​ក​ស្រុក ព្រមទាំង​លោក លោកស្រី​ថ្នាក់ដឹកនាំ​ភូមិ​/​ឃុំ​បាន​ចុះ​ចូលរួម​រំលែក​មរណៈ​ទុក្ខ និង​ប្រគល់​ប្រាក់​ចំនួន​៤.០០០.០០០៛ ជូន​ដល់​គ្រួសារ​ពលី​ឈ្មោះ សូត្រ សំ ភេទ​ប្រុស អ្នក​ទទួលបណ្តាំ​ឈ្មោះ នូ គន្ធា ភេទ​ស្រី ត្រូវជា​កូនប្រសារ ស្លាប់​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នៅ​ភូមិ​ទង់​លាង ឃុំ​បន្ទាយ​មាស​ខាងលិច ៕